ក​ម្ពុ​ជា​ថ្កោលទោសរតនាគារ​អាមេរិករឿង​​ដាក់ទណ្ឌកម្ម​លោក ហ៊ីង ប៊ុន​ហៀ​ង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញ​នូវ​សេចក្ដីប្រកាស​ព័ត៌មាន​ឆ្លើយតប​ទៅនឹង​ក្រសួង​រតនាគារ​មួយ​របស់​សហរដ្ឋអាមេរិក និង​បាន​សម្ដែង​ការសោកស្ដាយ ដោយ​ច្រានចោល ចំពោះ​ការប្រកាស​បង្កក​ទ្រព្យសម្បត្តិ និង​ការចាត់​ឈ្មោះ​លោក ហ៊ីង ប៊ុន​ហៀ​ង ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក នៅក្រោម​ច្បាប់ GLOBAL MAGNITSKY​។​

​សូមជម្រាបថា ការឆ្លើយតប​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​នេះ បាន​ធ្វើឡើង​នៅក្រោយ​ពេលដែល​ក្រសួង​រតនាគារ​មួយ​របស់​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី​១២ ខែមិថុនា នេះ សម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ក្រោម​ការចោទប្រកាន់​លោក ហ៊ីង ប៊ុន​ហៀ​ង បាន​រំលោភបំពាន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។​

​ជាមួយគ្នានេះ អតីតមន្ត្រី​ដែល​នៅ​ស្មោះស្ម័គ្រ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ឆ្លៀត​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​ដោយ​ប្រើប្រាស់​ស្លាក​សញ្ញា​គណបក្ស CNRP ដែល​ត្រូវបាន​រំលាយ​ច្បាប់​ទៅហើយនោះ ដើម្បី​គាំទ្រ​ចំណាត់​របស់​អាមេរិក​ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១៣ ខែមិថុនា នេះ ក្រសួងការពារជាតិkmjBuCa បានចេញ​នូវ​សេចក្ដីប្រកាស​ព័ត៌មាន​ឆ្លើយតប​ទៅនឹង​ក្រសួង​រតនាគារ​មួយ​របស់​សហរដ្ឋអាមេរិក និង​ថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​ទង្វើ​ដ៏​គគ្លើន​របស់​ស្ថាប័ន​មួយ​នេះ ដែល​បានសម្រេច​ដាក់ទណ្ឌកម្ម ដោយ​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៕