ដៀល​ប្រមាថ​អ្នកកាសែត​ពេល​ថត​រថយន្ត LEXUS 470 បើក​ធ្លាក់​ប្រឡាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ចំណាស់​ជា​អ្នកបើកបរ​ម្នាក់​រួមជាមួយ​បុរស​ម្នាក់ទៀត ដែល​បាន​អះអាងថា​ខ្លួន​ជា​អ្នកចម្រៀង​ម្នាក់​ឈ្មោះ​មាស សារិទ្ធ ដែលជា​កូនប្រុស​របស់​តារាចម្រៀង​មាស សារ៉ាន់​បាន​ផ្ទុះ​កំហឹង​ជេរ​ប្រមា​ត្រ​និង​ដៀល​ត្មេះ​អ្នកកាសែត បន្ទាប់ពី​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​មួយគ្រឿង ជ្រុល​ធ្លាក់​ប្រឡាយទឹក​ទាំង​ព្រឹក​ហើយ​អ្នកកាសែត​បាន​ចុះទៅ​ថតរូប​នោះ​។​
​គ្រោះថ្នាក់​រថយន្ត​ធ្លាក់ទឹក​នេះ​បាន​កើតឡើង កាលពី​វេលា ម៉ោង​ប្រមាណ​៥​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​បេតុង​ខាងកើត​វត្ត​ពោធិ៍​វ័ន ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​រថយន្ត​ម៉ាក​EXUS GX-470 មួយគ្រឿង​ខាងលើ​នោះ ពណ៍​កាក​អំពៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-2902 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ​។​ដោយឡែក​បុរស​ម្នាក់ទៀត ដែល​បាន​អះអាងថា ខ្លួន តារាចម្រៀង មាស សារិទ្ធ ដែលជា​កូនប្រុស តារាចម្រៀង មាស សារ៉ាន់ ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​គេ​ពុំ​ដឹង​ច្បាស់​ថា​ជា​អ្នករួមដំណើរ​ឬ​យ៉ាងណា​នោះទេ​។​អ្វិ​ដែល​ធ្វើអោយមាន​ការចាប់អារម្មណ៍ អ្នកចម្រៀង​រូបនោះ​ស្ថិតក្នុង​សម្លៀកបំពាក់​ខោ​ជើង​ខ្លី អាវយឺត​ពណ៍​ក្រហម ស្បែកជើងផ្ទាត់​ពាក់មួក​យោធា រួមជាមួយ​អ្នកបើកបរ​បែរជា​ជេរ​ប្រមា​ត្រ​មកលើ​អ្នកយកព័ត៌មាន ដែល​បាន​ចុះទៅ​ថត​ទៅវិញ​។

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ខាងលើ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាមផ្លូវ​បេតុង​វត្ត​ពោធិ៍​វ័ន ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ឡើងមក​ផ្លូវ​ទំនប់​កប់​ស្រូវ ។​នៅពេល​មកដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​នោះ​ជ្រុល​ចង្កូត​ទៅ​ស្តាំ​ដៃ​ធ្លាក់​ប្រមាណ​ទឹកតែ​ម្តង​។​នៅក្នុង​គ្រោះថ្នាក់​នោះ​ពុំ​បណ្តាលអោយ​មនុស្ស​រងរ​បួស​ឡើយ ។​

​ទាក់ទិន​គ្រោះថ្នាក់​នេះ​បើក​តាម​បុរស​ម្នាក់ ដែល​អះអាងថា​ខ្លួន ជា​អ្នកចម្រៀង បានអោយដឹងថា ការគ្រោះថ្នាក់​ដោយសារតែ​គេច​ក្មេង ។

​តាម​ព័ត៌មាន​អោយដឹងថា​បន្ទប់​ពី​គ្រោះថ្នាក់ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក​អ្នកយកព័ត៌មាន​ក៍បាន​ចុះទៅ​ថតរូប​ស្រាប់តែ​អ្នកបើកបរ រួមជាមួយ​បុរស​ម្នាក់ទៀត​ដែល​បាន​ប្រាប់ថា ខ្លួន ជា​អ្នកចម្រៀង​និង​ធ្វើការ​នៅ​ទូរទស្សន៍​មួយ បានមក​ហាម​ថត និង​ជេរប្រមាថ​អ្នកយកព័ត៌មាន​ទាំង​សម្តី​អសុរ​ស​ព្រោះ​កំពុងតែ​មួល​ម៉ៅ​រថយន្ត​ធ្លាក់ទឹក​ទឹក​ព្រឹក​ផង​។​នៅ​ព្រឹក​នោះដែរ​ម្ចាស់​ក៍បាន​ហៅ​រថយន្ត​ចុះទៅ​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕