ខេត្តក្រចេះ ៖ អាជ្ញាធរក៏ដូចជាក្រុមគ្រួសាររបស់កុមារអាយុ៦ឆ្នាំ្នម្នាក់ ដែលមានជីវភាពក្រីក្របាន កំណត់ថា ការស្លាប់របស់កុមារារងគ្រោះ គឺផ្តើមដោយសារស្លាក់គ្រាប់ សាវម៉ាវ នៅ ពេលដែលកុមារារងគ្រោះ បានហូបផ្លែសាវម៉ាវលេបទាំងគ្រាប់។
កុមារារងគ្រោះឈ្មោះ ជាម មេត្តា អាយុ៦ឆ្នាំ ត្រូវបានប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ ដោយ មិន អាចជួយសង្គ្រោះបាន នៅពេលដែលកុមារារងគ្រោះ បានហូបផ្លែសាវម៉ាវលេបទាំងគ្រាប់ នៅផ្ទះរបស់ ខ្លួន ស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ កាលពីព្រឹកថ្ងៃទី១៥ មិថុនា។
បើតាមការឲ្យដឹងពីបុរសជាឱពុកកុមារារងគ្រោះឈ្មោះ ភុន រេម អាយុ៥៩ឆ្នាំ បានប្រាប់ ឲ្យដឹងថា កូនប្រុសរបស់គាត់បានហូបផ្លែសាវម៉ាវ ដែលម្តាយបានទិញពីអ្នកលក់តាមម៉ូតូ។ ក្រោយពីបាន ទិញ ស្ត្រីជាម្តាយក៏បានចែកផ្លែសាវម៉ាវឲ្យកូនៗហូបដោយម្នាក់១គ្រាប់។ ភ្លាមៗ កុមារារងគ្រោះ ដែលបាន ហូបលេបគ្រាប់ ក៏ត្រូវស្លាក់គ្រាប់ចូលក្នុងបំពងខ្យល់បណ្តាលឲ្យស្ទះដាច់ខ្យល់ស្លាប់មួយរំពេច។
បុរសជាឱពុករូបនេះថា កូនកុមារដែលរងគ្រោះជាកូនប្រុសទី៣ ក្នុងចំណោមបងប្អូន៣ នាក់ស្រី ២នាក់។
ផ្លែសាវម៉ាវ ត្រូវគេមើលឃើញថា តែងតែបង្កកាយាយីដល់អាយុជីវិតកុមារជាបន្តបន្ទាប់ ដូចជាការ ពុលសំបកដែលមានសារធាតុគីមី ដែលមិនបានលាងសម្អាតមុនឲ្យកុមារហូប និងការស្លាក់គ្រាប់ សាវម៉ាវ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ក៏មាន។ កុមារដែលរងគ្រោះដោយផ្លែសាម៉ាវ ភាគច្រើន តែកើត មាននៅស្រុកស្នួល ដែលជាភូមិសាស្ត្រមួយសម្បូរទៅដោយចម្ការដំណាំសាវម៉ាវ៕