បដិវត្តន៍​ពណ៌​មានន័យ​ដូចម្តេច ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2018 ក+ ក-

​ភ្នំពេញ ៖ បើទោះជា​គ្មាន​ការពន្យល់​លម្អិត​អំពី​ពា​ក្ស​ថា បដិវត្តន៍​ពណ៌ បែបណា​ឱ្យ​ប្រាកដ កើតចេញពី​ណា មាន​អាថ៌កំបាំង​អ្វី មាន​ផលចំណេញ​សម្រាប់​អ្នកណា មាន​ផល​អាក្រក់ សម្រាប់​ប្រទេសជាតិ​យ៉ាងណាក្តី ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប គ្រាន់តែ​ស្តាប់​ល​ឮ​ពា​ក្ស​នេះ​ភ្លាម ហាក់​ធ្វើឱ្យមាន​អារម្មណ៍​ភ័យខ្លាច​យ៉ាងខ្លាំង និង​បាន​បដិសេធថា មិន​ត្រូវការ​បដិវត្ត​ន៍​ពណ៌​នៅក្នុង​ប្រទេស​របស់ខ្លួន​ឡើយ​។​

​ខាងក្រោម​នេះ ចូរ​ស្តាប់​ការពន្យល់ និង​ទស្សនៈ​លើកឡើង​របស់​ប្រជាពលរដ្ឋ​កម្ពុជា អំពី​ពា​ក្ស​ថា បដិវត្តន៍​ពណ៌ តើ​មានន័យ​បែប​ថា ហើយ​ជះ​ឥ​ទ្ធ​ពល​អ្វីខ្លះ មកលើ​ជីវិត​មនុស្ស និង​សង្គមជាតិ​។​

​បន្ទាប់ពី​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​មួយ ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​កម្ពុ​ជា ស្តីពី «​ផលវិបាក នៃ​បញ្ហា​បដិវត្តន៍​ពណ៌ ដែល​កើត​មាននៅ​ជុំវិញ​ពិភពលោក​» ដែល​បានបញ្ចប់​កាល ពី​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ម្សិល​ម៉ិ​ញ​នេះ ដោយមាន​ក្រុម​យុ​ជន​ខ្មែរ ជា​និស្សិត ជា​មន្ត្រីរាជការ និង​កម្លាំង​មាន​សមត្ថកិច្ច​មួយចំនួន បាន​ចូលរួម​ផង​នោះ ពួកគេ​បាន​លើកឡើងថា កម្ពុជា​មិន​ត្រូវការ​បដិវត្តន៍​ព​ណ៌​ឡើយ ដោយសារ​វា​ជា​ចេតនា​របស់​ក្រុម​ទុ​ច្ច​រឹត មានបំណង​ចង់​ប្តូរ​រំលំ​រដ្ឋាភិបាល ឬ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ស្របច្បាប់​មួយ ដែលមាន​ការគាំទ្រ​ពី​ប្រជាជន ហើយ​ពួកគេ​បាន​ចាប់យក ការបោះឆ្នោត​ជា​មូលដ្ឋាន ក្នុងការ​ជ្រើសរើស​មេដឹកនាំ ដែល​គេ​ពេញចិត្ត នឹង​មើលឃើញថា ធ្វើឱ្យ​ប្រទេស មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍ និង​មាន​ភាព​រីកចំរើន​សម្រាប់​ពួកគេ ទាំង​ពេប​ច្ចុ​ប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​”​។

​លោក​សាស្ត្រាចារ្យ កែវ ធា ព្រឹទ្ធបុរស នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​លើកឡើងថា ស្រប​ពេលដែល​សភាពការណ៍​នៅ​ជុំ​ពិភពលោក​កំពុងតែ​ក្តៅគគុក​រឿង បដិវត្ត​ពណ៌ ហើយ​ចៀស​មិន​រួច​វា​អាច​នឹង​មកដល់​ប្រទេស​កម្ពុជា ទើប​រៀបចំ​ឱ្យ​មានការ​ផ្តល់នូវ​ចំណេះដឹង​បន្ថែម ដល់​យុវជន មន្ត្រីរាជការ កម្លាំង​មាន​សមត្ថកិច្ច ឱ្យបាន​ដឹង​អំពី​គោលបំណង​របស់​វា​ថា មាន​អាថ៌កំបាំង​យ៉ាងម៉េច ផលប្រយោជន៍ និង​ផលប៉ះពាល់​យ៉ាងម៉េច​សម្រាប់​សង្គមជាតិ​។​

​ចំណែក លោក​បណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​លើកឡើងថា តាមរយៈ​ការពិភាក្សាគ្នា​ក្នុង​ពេលនេះ បានផ្តល់​នូវ​ផលប្រយោជន៍​ជាច្រើន ដល់​ស្រទាប់​បញ្ញា​វ័ន និង​យុវជន​ក្មេង​វ័យ​ក្នុងការ​យល់ដឹង ទាំង​បទពិសោធន៍ និង​កា​សិក្សា​ស្រាវជ្រាវ​ផងដែរ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា ការធ្វើ​បដិវត្តន៍​ពណ៌ ដែល​ទាមទារ​ឱ្យមាន​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ ភាគី​អ្នក​ដែលមាន​ផលប្រយោជន៍ខាង​នយោបាយ គេ​នឹង​ទាញយក​ផលចំណេញ​ខាង​នយោបាយ​។​​

យុវ​ត្តី​ម្នាក់ ក្នុងចំណោម​យុវជន​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ បាន​លើកឡើងថា បញ្ហា​បដិវត្តន៍​ពិតជា​រឿង​ដ៏​សំខាន់​ណាស់ សម្រាប់​ពលរដ្ឋ​ខ្មែរ និង​យុវជន​ជំនាន់ ក្រោយ​ត្រូវតែ​យល់​ពី​ផល​លំបាក នៃ​បដិវត្តន៍​នេះ ដែលជា​ដើមចម​ឈានទៅរក​ការបំផ្លិចបំផ្លាញ នូវ​លទ្ធិ​ប្រជា​ធ​ប​តេ​យ្យ សេរី​ពហុបក្ស និង​បំផ្លាញ​រាល់​អ្វីៗ ដែលជា​សម​ទ្ធិ​ផល របស់​រាជរដ្ឋាភិបាល ដែល​ខិតខំ​កសាង​កន្លងមកនេះ​។​

​យុវតី​ដដែល បាន​បន្តថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺជា​កត្តា​កិច្ច​របស់​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប ដើម្បី​បំពេញ​សិទ្ធិ របស់ខ្លួន​ជា​ពលរដ្ឋ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវតែទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ទទ្ទឹម​នឹង​នេះ យុវជន ធិ​ន វុត្ថា ដែលជា​មន្ត្រីរាជការ បាន​ថ្លែងថា សូម​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់​សំលឹង​ទៅ​មើល​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា គឺ​បាន​រលាយ​ដោយសារតែ​បដិវត្តន៍​ពណ៌ ហើយ​បដិវត្តន៍​ពណ៌​នេះ​ទៀតសោធ​ជាការ​ឃោសនា​អកុសល លាភ​ពណ៌ បង្កើត​កំហឹង​ឱ្យ​ប្រជាពលរដ្ឋ ដូច្នេះ​នៅពេលដែល​ពលរដ្ឋ​ខឹង គឺមាន​ចេតនា​ចង់​ផ្លាស់ប្តូរ​មេដឹកនាំ ទាមទារ​អ្វីដែល​គាត់​ចង់បាន ក៏ប៉ុន្តែ​អ្វី​ទាំងនោះ​កើតឡើង​ដោយសារតែ​ចាញ់បោក និង​ការឃោសនា​របស់​ជន​អគតិ​នោះ​ទៅវិញ​។​
​ទាក់ទិន​នឹង​បញ្ហា​នេះ​លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​ប្រៀបប្រដូច​ពា​ក្ បដិវត្តន៍​ពណ៌ ទៅនឹង​ឈើគូស​៕

(​អ្នកស្រី ទេព វ​ណ្ណី និង​អ្នកស្រី ប៊ូ​វ សោភា សកម្មជន​បឹងកក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ ចន្ទ​ពណ៌​ខ្មៅ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ )