ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបន្ទាប់ប្រទះឃើញសាកសពនៅបន្ទប់ទឹកភោជនីដ្ឋានស៊ីឡាយ ក្រុងបាវិត បង្កឲ្យមានភ្ញាក់ផ្អើលដល់ភ្ញៀវ និងប្រជាពលរដ្ឋបន្ទាប់ពីមានអ្នករាយការណ៍ថាប្រទះឃើញបុរសម្នាក់ដេកដូលពោរពេញទៅឈាមហូរពេញកំរាលអិត។
ហេតុការណ៍ប្រទះឃើញសព ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣២នាទីទៀបភ្លឺនៅត្រង់ចំណុចបន្ទប់ទឹកផ្សាររាត្រី ជាប់ភោជនីដ្ឋានស៊ីឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មាន
បើតាមសម្ថកិច្ចបានអោយដឹងថាករណី ឃាតកម្មរមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយក្បាលទៅលើជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។តាមការពិនិត្យអត្តសញ្ញាណសាកសពមាន ឈ្មោះ ខាសេន ស៊ិនគាសេង(CARSEN TION KAI SENG) ភេទប្រុស អាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើតក្រុងសារ៉ាវ៉ក តប្រទេសម៉ាឡេស៊ី។
សមត្ថកិច្ចកិច្ចបន្តថា ក្រោយពីទទួលបានពត៍មានភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសាសពឃេីញថាមានដាច់ក្បាលខាងក្រោយ១០x៦ CM និងភ្នែកខាងឆ្វេងជាំ ៦x៣CM ក្រោយពីពិនិត្យលើខ្លួនសាកសពរួចសមត្ថកិច្ច និងគ្រួពេទ្យបានសន្និដ្ឋានថាករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន។
ពាក់ពន្ធករណីខាងលោក វរសេនីយឯក កែវ គង់ អធិការនគរបាលក្រុងបាវិត បានអោយដឹងថា ករណីខាងលើសម្ថកិច្ចជំនាញកំពុងដុតដៃដុតជើងស្រាវជ្រាវសើបអង្កេត ករណីនេះដោយយកចិត្តទុកដាក់ព្រោះ នៅភោជនីយដ្ឋានស៊ីឡាយ បានបំពាក់កាំមេរ៉ាសុវត្ថិភាព ហើយសមត្ថកិច្ចជំនាញកំពុងតែពិនិត្យកាមេរ៉ា សុវត្ថិភាពប៉ុន្តែរហូតដល់ម៉ោង11ថ្ងៃ មិនទាន់ទទូលបានលទ្ធផលនោះទេ។
បើតាមមតិមហាជនរស់នៅក្រុងបាវិតបាននិយាយតៗគ្នាថាបន្ទាប់មានឃាតកម្មទៅនារីកាស៊ីណូ មកហើយ ត្រូវបានសមិត្ថកិច្ចស្រាវជ្រាវចាប់បានឃាតកររួចមក ត្រូវបានស្ងាត់មួយរយៈប៉ុន្តែពេលនេះចាប់ផ្តើមកក្រើកមានករណីឃាតកម្មកើតឡើងថ្មីទៀត ធ្វើអោយពួកគាត់មានការភ័យខ្លាចឡើងវិញ។ព្រោះរយៈពេលប៉ុន្មានឆ្នាំមុននេះ មានករណីឃាតកម្មមានការកើតឡើងជាញឹកញាប់យកសាកសពទៅចោលក្នុងព្រៃ និងទឹកទន្លេជាដើម។
ចំពោះសាកសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តពោធិថ្មី(ហៅវត្តបាវិត)រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។
រីឯជនល្មើសសមត្ថកិច្ចយើងកំពុងធ្វើស្រាវជ្រាវរកចាប់មុខសញាយកមកផ្ដន្ទាទោសតាមច្បាប់៕