ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​នាំខ្លួន​ទណ្ឌិត​ជន ឌួង ឧ​ត្ត​ម​ឆ​វិ​ន ទៅ​ឃុំ​នៅ​ពន្ធនា គារ​ព្រៃ​.​ស​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2015 ក+ ក-

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃទី​២១ ខែមេសា​នេះ ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ បានចេញ​ដីកា​សម្រេច​ផ្លាស់ប្តូរ​ការឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឆាយ ពី​ពន្ធនាគារ​ប៉េ​ហ្សី ទៅ​ដា​ក់នៅ​ពន្ធនាគារ​ព្រៃ​.​ស​វិញ​។​

ប្រព​ភ​ពី​មន្ត្រី​ពន្ធនាគារ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​ថ្ងៃទី​២១ ខែមេសា​នេះ ពន្ធនាគារ​ប៉េ​ហ្សី​បានទទួល​ដី​កាស​ម្រ​ច​១​ច្បាប់​ចេញ ដោយ​លោកស្រី ស៊ឺ វ​ន្នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជា​ទៅ​ប្រធាន​ពន្ធនាគារ​ប៉េ​ហ្សី ឲ្យ​នាំខ្លួន​ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឆាយ ទៅ​ដាក់ពន្ធនាគារ​ព្រៃ​.​ស​វិញ ។​

​កា​រស​ម្រ​ច​ផ្លាស់ប្តូរ​ពន្ធនាគារ​ឃុំខ្លួន​ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឆាយ ត្រូវបាន​ធ្វើឱ្យ​រសើប​ដ​ល់​មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​ផង និង​ដល់ ចៅក្រម​ដែល​សម្រេច​ឃុំខ្លួន​ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឆាយ នោះ​ផង ព្រោះ​មិនមែនជា​រឿង​ធម្មតា​ទេ ហើយក៏​កម្រ​មាន​ទៅ​ទៀតផង​។​

​គួររំលឹកថា ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឌួង ឆាយ អាយុ​២៧​ឆ្នាំ ជា​ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​១៥B ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ហាង​ចាក់​សាក់ RSD2 ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពេល​ជននេះ​បាន​បង្ក​ការ​វាយតប់​ទៅលើ​ឈ្មោះ​ទ្រី ដា​លុច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កូនប្រុស​របស់លោក​ឧក​ញ៉ា​ទ្រី ភាព​។​
​ក្រោយ​ចាប់ខ្លួន​សមត្ថកិច្ច​អាវុធហត្ថ​បាន​បញ្ជូន​ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឌួង ឆាយ មកកាន់​តុលាការ​នៅ​ថ្ងៃទី​១៤ ខែមេសា ហើយ​ត្រូវ​លោក​ព្រះរាជអាជ្ញា កុល បុណ្យ សម្រេច​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា និង​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ តាម​ប​ញ្ញ​តិ្ត​មាត្រា​២១៧ មាត្រា​២៣៣​នៃ​ក្រមព្រហ្មទណ្ឌ​។​

​បន្ទាប់មក​សំណុំ​រឿងនេះ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើបអង្កេត​ចាត់ការ​បន្ត​តាម​នីតិវិធី​។ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៥ លោក​ចៅក្រម ហេង កេស​រោ ដែល​ទទួលបន្ទុក​ស៊ើបសួរ​រឿងក្តី​នេះ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឌួង ឆាយ ដាក់ពន្ធនាគារ​ប៉េ​ហ្ស៊ី​ក្រុងភ្នំពេញ​។​

​ការឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ទើបតែ​បាន​៦​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៥ ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ ក៏បាន​ចេញ​លិខិត​បង្គាប់​ឲ្យ​ផ្ទេរ​ការឃុំខ្លួន​ទណ្ឌិត​ជន​ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​។​

​សូម​រំលឹក​ផងដែរ​ថា រហូតមកដល់​ពេលនេះ​ជនជាប់ចោទ​ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឌួង ឆាយ កូនប្រុស​របស់លោក​ឧក​ញ៉ា ឌួង ងៀប ត្រូវបាន​តុលាការ​ផ្តន្ទាទោស​២​បទល្មើស​ផ្សេងគ្នា​កាលពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣​។​

​បទល្មើស​ទី​១​ដែល​តុលាការ​បានសម្រេច​ផ្ដន្ទាទោស ឈ្មោះ​ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ​ឌួង ឆាយ គឺ​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​បាញ់បោះ​សេរី​នៅ​ចំណុច​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ កើតហេតុ​នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១១ ហើយ​ត្រូវបាន​លោក​ចៅក្រម​សួស សំអាត កាត់ទោស​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១២​សម្រេច​ដាក់ពន្ធនាគារ​១០​ខែ​។​

​បទល្មើស​ទី​២ គឺ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៣ នៅ​ហាង​បបរ​កង្កែប​បណ្ដាល​ឲ្យ​ឈ្មោះ​មុំ ឌី​ណា រងរបួស​ធ្ងន់ធ្ងរ​។​ករណីនេះ​ត្រូវបាន​លោក​ចៅក្រម​សេង នាង កាត់ទោស​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ ដោយ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​៣​ឆ្នាំ​៦​ខែ​។​

​ក្រោយមក​ជនជាប់ចោទ​បាន​ប្ដឹង​ឧទ្ធរណ៍​ក៏​ស្រាប់តែ​ត្រូវ​ចៅក្រម​សាលា ឧទ្ធរណ៍​ឈ្មោះ​ធូ មុន្នី កាត់ទោស​តម្រឹម​មក​នៅត្រឹម​៤​ខែ​វិញ ហើយ​ជនជាប់ចោទ​ក៏​រួចខ្លួន​តាំងពី​ពេលនោះ​មក​៕11116495_407303972774733_9174054582849882019_o1