ហ្វីលីពីន គ្មាន​ផែនការ​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

អ្នកនាំពាក្យ​ប្រធានាធិបតី និយាយថា ប្រទេស​ហ្វីលីពីន គ្មាន​បំណង​ដកខ្លួន​ចេញពី ក្រុមប្រឹក្សា​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ​ឡើយ​។

​អ្នកនាំពាក្យ លោក ហារី រ៉ក់​គី កំពុងតែ​មានប្រតិកម្ម​ទៅនឹង សំនួរ​មួយ​ថា​តើ ការដកខ្លួន របស់​សហរដ្ឋអាមេរិក ពី​ក្រុម ប្រឹក្សា​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ គឺជា​ការការពារ​ជំហរ​ដ៏​រឹងមាំ​របស់​ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូ​ទ្រី​ហ្គោ ឌូ​ទឺ​តេ ឬ​យ៉ាងណា​ដែល​ប្រឆាំង​និង​ស្នងការ​ជាន់ខ្ពស់ ក្រុម ប្រឹក្សា​សិទ្ធ មនុស្ស​អង្គការសហប្រជាជាតិ​។ លោក រ៉ក់​គី និយាយ​នៅក្នុង​សន្និសីទ សារព័ត៌មាន​ថា ដូច​អ្នក​ទាំងអស់គ្នា​ដឹង​ហើយ លោក​ប្រធានាធិបតី មានការ​យកចិត្ត ទុកដាក់​ខ្លាំង មិនដែល អធិប្បាយ លើ​ការសម្រេច​នៃ​អធិបតេយ្យភាព ហើយ​លោក​ក៏​មិន ចង់​ឲ្យ​រដ្ឋ​ដ៏ទៃទៀត ធ្វើ ការអត្ថាធិប្បាយ​ដែរ លើ​ការសម្រេច​អធិបតេយ្យភាព​ក្នុងប្រទេស​។

​អ្នកនាំពាក្យ​ដដែល បាន​និយាយថា យើង​ស្ថិតនៅក្នុង ក្រុមប្រឹក្សា​សិទ្ធមនុស្ស​អង្គការ សហប្រជាជាតិ ប៉ុន្តែ​យើង​មិនបាន​ធ្វើ ទៅតាម​ការទាមទា​ឡើយ​។ កាលពី​ខែកញ្ញា ឆ្នាំ ២០១៧ ស្នងការ​ជាន់ខ្ពស់ ក្រុមប្រឹក្សា សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ បាន​សំដែង​នូវ ការព្រួយបារម្ភ​ជាខ្លាំង លើ​បញ្ហា​ជាច្រើន រួមមាន​ទាំង​ឃាតកម្ម លើ​ជនសង្ស័យ​និង អ្នកប្រើប្រាស់​គ្រឿងញៀន​ក្នុងប្រទេស ហ្វីលីពីន​។

​សេចក្តី​ថ្លែង​ការ​ណ៏ របស់​ស្នង​ការជាន់ ខ្ពស់​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​អង្គការ សហប្រជាជាតិ​បានធ្វើ​ឲ្យ​លោក​ឌូ​ទឺ​តេ​ខឹងសម្បា​ជា ខ្លាំង ដែល បាន​ជម្រុញ​ឲ្យ​លោក តិះ​ទៀន​យ៉ាងខ្លាំង មកលើ​ស្នងការ​ជាន់ខ្ពស់ ក្រុមប្រឹក្សាសិទ្ធមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ខែមេសា កន្លងទៅនេះ​៕​