​លោក ហ្សី ជីន​ពីង ជួប​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជំនួញ​ដ៏​ល្បីឈ្មោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​ចិន ៖ ប្រធានាធិបតី​ចិន លោក ហ្សី ជីន​ពីង បាន​ជួប​ជាមួយ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជំនួញ ល្បីឈ្មោះ​ជាច្រើន ដែល​ពួកគេ​បានមក​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំតុមូល​ពិសេស នៃ​កិច្ចប្រជុំ​កំពូល ក្រុមប្រឹក្សា CEO សកល​។

​ដោយ​ផ្តោតលើ ប្រធានបទ នៃ​កិច្ចប្រជុំ​កំពូល កិច្ចសហប្រតិបត្តិការ​និង ផល​ប្រ​យោ​ជ​ន៏​ទៅវិញទៅមក លោក​ហ្សី​ជិន​ពីង និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទាំងអស់ បាន​ផ្លាស់ប្តូរ​យោបល់ លើ​ប្រ ធាន​បទ​ជាច្រើន មាន​ចាប់ពី គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ ការបង្កើត​ថ្មី និង​ការផលិត​ដ៏ ឆ្លាត​វៃ​ចំ​ពើ​ការអភិវឌ្ឍ​ន៏​បៃតង និង​អភិបាលកិច្ច​សកល​។

​លោក ហ្សី និយាយថា​ដោយ សម្លឹង​ឆ្ពោះទៅ​អនាគត ប្រទេស​ចិន​មាន​ទំនុកចិត្ត​កាន់តែច្រើន​ក្នុងការ​កែទម្រង់ ការបើក ចំហរ ដែល​អាច​ជាការ ផ្លាស់ប្តូរ​ដ៏​សំខាន់​សំរាប់​ការអភិវឌ្ឍ​ន៏​ប្រទេស​ចិន​។ ចាប់តាំងពី​ឆ្នាំ ២០១៧ សេដ្ឋកិច្ច​សកល បាន​មើលឃើញថា នឹងន និង​មានការ​អភិវឌ្ឍ​ន៏​ដោយ​វិជ្ជមាន ប៉ុន្តែ​ទោះយ៉ាងណា លោក ហ្សី​ជីន​ពីង និយាយថា​កមណើនសេដ្ឋកិច្ច​នៅតែ​យឺត ខណៈ មានការ​ការពារ​និយម​លើ​វិស័យ​ពាណិជ្ជកម្ម ភាព​ឯក​កោ​និយម និង​ប្រជា​និយម បន្ត​កើន ឡើង និង​ភាព​ប្រឈម​ទៅនឹង​សន្តិភាព​ពិភពលោក ក៏​កំពុងតែ​កើនឡើង​ខ្លាំង ផងដែរ​។​

​លោក ហ្សី និយាយថា នៅក្នុង​ស្ថានភាព​ថ្មី ការបើកចំហរ ត្រូវ​បន្ត ហើយ​គុណភាព​នៃ​ការ បើកចំហរ​ក៏​គួ​អនុវត្ត​ន៏​។ ជាមួយគ្នានេះដែរ ប្រជាជន​គួ​តែ​អនុវត្ត​ន៏​កិច្ចសហប្រតិបត្តិការ​ជួយ​គ្នា​និង​ប្រឈមមុខ​និង​ភាព​ប្រឈម​រួមគ្នា​ខណៈ​កមបុង​បន្ត​ស្ថានភាព​ឈ្នះ​ឈ្នះ​។ លោក បាន​គូសបញ្ជាក់ថា​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ មាន​សក្តានុពល​ធំធេង និង​ផ្តល់ ផល​ប្រ​យោ​ជ​ន៏​ដល់​ប្រជាជន ចាប់តាំងពី​បើក​អនុវត្ត​ន៏​រយៈពេល​៥​ឆ្នាំ​មកនេះ​។

​លោក ហ្សី បាន​និយាយថា ប្រទេស​ចិន និង​ច្បាប់​និង​បទបញ្ជា​តឹងរឹង​បំផុត ដើម្បី​ការពារ អេកូ​បរិ ស្ថាន ដើម្បី​បន្សល់ទុក​នូវ​បរិស្ថាន​ប្រកបដោយ​និរន្តរភាព ដល់ អ្នកជំនាន់ក្រោយ​។ សហ​គ្រឹ​ន​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំបាន កោត​ស​សើរ​ជាខ្លាំង​ចំពោះ កំណែទម្រង់ របស់ ប្រទេស​ចិន និង​បាន​កោត​ស​សើរ​ចំពោះ ការចែករំលែក​របស់​ប្រទេស​ចិន ទៅក្នុង កំណើនសេដ្ឋកិច្ច​ពិភពលោក​៕