កាកបាទក្រហម​កូរ៉េ​ទាំងពីរ​ជួបគ្នា​នៅ​ព្រំដែន​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​មនុស្សធម៌
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018

​មន្ត្រី​កូរ៉េខាងជើង និង កូរ៉េខាងត្បូង បានជា​ច្រើនលើក ក្រោយ​មេដឹកនាំ​ទាង​ពីរ​ជួបគ្នា​កាលពី​ខែមេសា ចំណែក​ការជួបគ្នា​រវាង​លោក គីម ជុង​អ៊ុន និង ប្រធានាធិបតី សហរដ្ឋអាមេរិក លោក គីម ជុង​អ៊ុន បាន​នាំទៅរក​ភាព​ធូរស្រាល​នៅលើ​ឧបទ្វីប​កូរ៉េ ។

​នៅ​សប្ដាហ៍​នេះ មន្ត្រី​កាកបាទក្រហម កូរ៉េ​ទាំងពីរ បាន​ជួបគ្នា​នៅ​ព្រំដែន ដើម្បី​ពិភាក្សា​ទៅលើ​កិច្ចការ​មនុស្សធម៌ ក្នុងនោះ​មានការ​សន្ទនា​ផ្ដោតទៅលើ​គំនិត​ផ្ដួចផ្ដើម​អនុញ្ញាត​ឲ្យ​គ្រួសារ​កូរ៉េ​បែកបាក់​សម័យ​សង្គ្រាម​បាន​ជួបគ្នា ។ ជំនួប​រវាង​មន្ត្រី​កូរ៉េ​ទាំងពីរ​មាន​រយៈពេល 45 នាទី មានការ​លើកឡើង​ផងដែរ​អំពី​ពលរដ្ឋ កូរ៉េខាងត្បូង ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុងប្រទេស កូរ៉េខាងជើង ។ កាលពី​សប្ដាហ៍​មុន មន្ត្រីជាន់ខ្ពស់​យោធា កូរ៉េ​ទាំងពីរ បានបញ្ចប់​ជំនួប​លើកដំបូង ចាប់តាំងពី​មេដឹកនាំ​ជួបគ្នា​កាលពី​ខែ មេសា ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ និង បង្កើត​ទំនាក់ទំនង​ដោយផ្ទាល់​សម្រាប់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ។​

​នេះ​គឺជា​ការជួបគ្នា​លើកដំបូង​ក្នុង​រយៈពេល​ជាង 10 ឆ្នាំ របស់​ឧ​ត្ត​ម​សេនី​យោធា កូរ៉េខាងជើង និង​ឧ​ត្ត​ម​សេនី​យោធា កូរ៉េខាងត្បូង ដែល​បាន​ធ្វើឡើង​ក្នុងភូមិ ប៉ាន​មុន​ជុំ ផ្នែក​ខាង​ទឹកដី កូរ៉េខាងជើង ហើយ​ការជួបគ្នា​រវាង​មន្ត្រី​យោធា​ជាន់ខ្ពស់ ធ្វើឡើង​លើកចុងក្រោយ​ក្នុង​ឆ្នាំ 2007 ។​

​ជំនួប​លើកដំបូង​នេះ ពិភាក្សា​ផ្ដោតទៅលើ​ភាព​តានតឹង​ផ្នែក​យោធា​រវាង​កូរ៉េ​ទាំងពីរ និង​កាលបរិច្ឆេទ​នៃ​ការជួបគ្នា​រវាង​រដ្ឋមន្ត្រី​ការពារជាតិ កូរ៉េខាងត្បូង និង រដ្ឋមន្ត្រី​ការពារជាតិ កូរ៉េ​ខ​ង​ជើង ក្នុងពេល​ខាងមុខ ។ ក្រៅពីនេះ​មាន​របៀបវារៈ​ជាច្រើន​ទៀត ដូចជា ការភ្ជាប់​ឡើងវិញ​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ និង ការភ្ជាប់​ទំនាក់ទំនង​ដោយផ្ទាល់​រវាង​លោក គីម ជុង​អ៊ុន និង​លោក មូ​ន ចេ​-​អ៊ី​ន​៕​