សម្តេចក្រុមព្រះ បានដឹង​ពី​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទម្លាយ​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដឹង​ព័ត៌មាន​អំពី​ការទទួល​មរណភាពរ​បស់​អ្នក​ម្នាង អ៊ុក ផល្លា ហើយ បើទោះបីជា​មន្ត្រី​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នាំគ្នា​លាក់បាំង​ព្រះអង្គ​យ៉ាងណាក៏ដោយ​។

ការដែល សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​។​

​សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួល​ដំណឹង​អំពី​មរណភាព​អ្នក​ម្នាង អ៊ុក ផល្លា គឺ​បន្ទាប់ពី​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ របស់​អ្នក​ម្នាង ត្រូវបាន​ចប់​រួចរាល់​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ​៕​