អ្នកណា​ថា​ទាហាន​វៀតណាម​ខ្សោយ កុំ​អាលជឿ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2015 ក+ ក-

​ហាណូយ​៖ នាវាមុជទឹក​លំដាប់​ទី​៣ ឈ្មោះ Kilo ប្រើ​ដោយ​ប្រេងឥន្ធនៈ​ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី​នោះ បាន​មកដល់​កំពង់ផែ ខាម រ៉ា​ញ់ នៃ​ខេត្ត​ខា​ញ់​ហាវ ភាគខាងត្បូង ប្រទេស​វៀតណាម​ហើយ និង​បាន​ចត​បំពេញ​កា​ងារ​មួយចំនួន​នៅ​ទីនោះ​មួយរយៈ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែមករា​ឆ្នាំ​២០១៥​កន្លងមក​។

​នាវា Kilo មាន​ប្រវែង ៧៣,៨ ម៉ែត្រ និង ទម្ងន់​ពី ៣.០០០ ទៅ ៣.៩៥០​តោន​។ វា​អាចធ្វើ​ប្រតិបត្តិការ ក្នុង​ទឹក​ជម្រៅ ៣០០​ម៉ែត្រ និង មាន​ល្បឿន​ជាង ៣២០ គីឡូម៉ែត្រ​ក្នុង​មួយ ម៉ោង ជាមួយនឹង នាវិក ៥២​នាក់​នៅក្នុង​នោះ​។
​នាវា​មុជ ទឹក​ខាងលើនេះ មកពី​ក្រុមហ៊ុន សេន​ត៍ ភី​ត​ធឺ​ប៊ឺ​ក របស់​រុស្ស៊ី ដើម្បី​ទស្សនកិច្ច​នៅ វៀតណាម ដោ​សារ​កន្លងមក​វៀតណាម​ក៏បាន កុម្ម៉ង់​ទិញ​នាវា​ប្រភេទ​នេះដែរ ពី​រុស្ស៊ី​ដែរ​។

​ប្រការ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅត្រង់ថា នាវា​ខាងលើនេះ ជា​ប្រភេទ​មួយ​ក្នុងចំណោម​នាវាមុជទឹក​ទាំង ៦​ប្រភេទ ដែល វៀតណាម​បាន​បញ្ជា ទិញ​ពី​ប្រទេស​រុស្ស៊ី​។

កន្លងមក​ប្រទេស​វៀតណាម​បានទទួល​នាវាមុជទឹក​ពី​រុស្ស៊ី​ពីរ​គ្រឿង រួចទៅហើយ​កាលពី​ឆ្នាំ ២០១៤ ដោយ ពួកវា​មាន​ឈ្មោះថា HQ-182 Hanoi និង HQ-183 Ho Chi Minh City ហើយ​នាយករដ្ឋមន្ត្រី វៀតណាម​បាន អះអាងថា យក​វា​មក​អភិវឌ្ឍន៍ វិស័យ​ការពារ​ដែនទឹក និង យោធា​។​បើ​ចឹ​ង​មែន​អ្នក​ដែលថា​វៀតណាម​ខ្សោយ​នោះ​គឺ​កុំ​ជឿ​៕VN-submarin-500x375