លោក អូន ព័ន្ធមុនីរ័ត្ន ៖ ចក្ខុវិស័យរដ្ឋាភិបាល គឺជំរុញអនុវត្តន៍កម្មវិធីកែទម្រង់នានា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2018 ក+ ក-

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការ លើកកម្ពស់អភិបាលកិច្ចល្អនៃស្ថាប័នសាធារណៈគ្រប់ថ្នាក់ ការយកចិត្តទុកដាក់ពង្រឹង និងកែលម្អជាប់ ជាប្រចាំ តាមរយៈការបន្តជម្រុញអនុវត្តន៍យ៉ាងសកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការឆ្លើយតបតាម តម្រូវការរបស់ប្រជាពលរដ្ឋ។

លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានគណៈ អចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ខេត្តកណ្តាល ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់កំណាត់ផ្លូវ 3KDI ក្រាលកៅស៊ូ DBST ប្រវែងជាង ៨ពាន់ម៉ែត្រ នៅឃុំស្វាយរមៀត ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ព្រឹកថ្ងៃទី៣០ ខែមិថុនា នេះបានលើកឡើងថា សមិទ្ធផលនៃការអភិវឌ្ឍ របស់កម្ពុជានាពេលកន្លងមកក្រៅពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជាក៏ទទួលបាននូវភាពជោគជ័យ ក្នុងចំណោមប្រទេសល្អដាច់គេទាំង ១០ ទូទាំងសកលោក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ និងត្រូវបានចាត់ចូលជាប្រទេសមានចំណូលមធ្យមកម្រិតទាបផងដែរ ដែលចំពោះការ អភិវឌ្ឍន៍ទាំងអស់នេះ គឺបានកើតឡើងក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកទេសរដ្ឋមន្ត្រីបន្តថា ជាក់ស្តែងនៅក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត ប្រាកដ និយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាចាប់ប្រកាន់យកនូវការកែទម្រង់ជា បន្តបន្ទាប់ឥតងាកថយ គឺបានចាប់ផ្តើមពីភាពអត់ឃ្លានរុំារ៉ៃ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ និងបាន ឆ្លងកាត់ការកែទម្រង់ជាច្រើន ពោលគឺចង់ប្រែក្លាយកម្ពុជាជាប្រទេសអភិវឌ្ឍន៍គ្រប់បែបយ៉ាង ទាំងនៅ ទីក្រុង និងជនបទ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នេះដែរ លោក ប៊ុន ផេង ប្រធានគណៈកម្មាធិការគណបក្ស ស្រុកខ្សាច់ កណ្តាលបានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកខ្សាច់កណ្តាលមានការ អភិវឌ្ឍន៍ជាច្រើន ក្នុងនោះ ចំពោះផ្នែកសាធារណការ ស្រុកមានស្ពានបេតុងមានចំនួន ៣៦កន្លែង ស្ពានបេឡេ ៥កន្លែង ស្ពានយោល ៣កន្លែង ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងជាង ៧ម៉ឺនម៉ែត្រ ផ្លូវបេតុង ១០៩ខ្សែប្រវែងជាង ៤ម៉ឺនម៉ែត្រ ផ្លូវក្រាលគ្រួស ក្រហម ២៨ខ្សែ ប្រវែងជិត ៥ម៉ឺនម៉ែត្រ ផ្លូវលំដីស ៣២ខ្សែ ប្រវែងជាង ៧ម៉ឺនម៉ែត្រ ផ្លូវទំាងអស់បានប្រទាក់ក្រឡាដូចសរសៃឈាមយ៉ាងរស់រវើក នៅទូទំាង ១៨ឃុំក្នុងស្រុក ដែលបានឆ្លើយតបទៅនឹងទិសស្លោកថា មានផ្លូវ គឺមានក្តីសង្ឃឹម ៕