ភ្ញៀ​ង​បន្ត​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូទាំង​កម្ពុជា​ចាប់ពី​ថ្ងៃទី​៥ ដល់ទី​១១ ខែកក្កដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ស្ទើរ​ទូទាំងប្រទេស​ពេញ​មួយ​សប្ដាហ៍ គឺ​ចាប់ពី​ថ្ងៃទី​៥ ដល់​១១ ខែកក្កដា ។ មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​នេះ ដោយសារ​ឥទ្ធិ​ល​ជ្រលង​សម្ពាធ​ទាប (​នៅលើ​ផ្ទៃដី​) ដែល​កំពុង​អូសបន្លាយ​កាត់​លើ​ប្រទេស​កម្ពុជា ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយបាន​បញ្ជាក់ថា បាតុភូតធម្មជាតិ​ពីរ គឺ​ខ្យល់មូសុង​និរតី និង​ជ្រង​សម្ពាធ​ទាប បាននិងកំពុង​មាន​ឥទ្ធិពល​សារជាថ្មី​ម្តងទៀត មកលើ​តំបន់​មាត់សមុទ្រ ដែល​លក្ខណៈ​បែបនេះ នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃ​០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។​

​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៩ នឹងមាន​ភ្ញៀវ​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ នៅតាម​បណ្តាល​ខេត្ត​ជាប់មាត់​សមុទ្រ​។ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា នឹងមាន​ភ្លៀវ​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស​។​

​ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើត​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕​