នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ជប៉ុន ចេញទៅ​សមុទ្រ​ចិន​ខាងត្បូង និង​មហាសមុទ្រ​ឥណ្ឌា រយៈពេល2ខែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2018 ក+ ក-

​ជប៉ុន ៖ ប្រទេស​ជប៉ុន នឹង​បញ្ជូន​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ធំ​មួយគ្រឿង ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង និង មហាសមុទ្រ​ឥណ្ឌា ជា​លើក​ទី​ពីរ ខ​ណះ​ដែល​ប្រទេស​នេះ​ស្វែងរក​ការបង្កើន​វត្តមាន នៅក្នុង​តំបន់​ដែន ទឹក​យុទ្ធសាស្ត្រ ជាមួយ​ការធ្វើដំណើរ​ទស្សនកិច្ច​ប្រចាំឆ្នាំ​។

នាវា​កា​ហ្គា ប្រវែង ២៤៨​ម៉ែត្រ ដែល​អាច​ផ្ទុក ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង ក្នុងពេល​ដំណាល គ្នា នឹង​បញ្ឈប់​ដំណើរ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី និង នៅ​កំពង់ផែ ក្នុង ប្រទេស​ឥណ្ឌា និង​ប្រទេស​ស្រីលង្ការ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ចាប់ផ្តើម​នៅក្នុង​ខែកញ្ញា​។
នាវា កា​ហ្គា នឹង​ត្រូវបាន​អមដំណើរ​ដោយ នាវា​អម​ការពារ​មួយគ្រឿង អាចធ្វើ​សមយុទ្ធ​រួមគ្នា ជាមួយ​នាវាចម្បាំង មកពី​តំបន់​ផ្សេងៗ​នៅក្នុង​តំបន់​។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំមុន ប្រទេស​ជប៉ុន បាន​បញ្ជូន​នាវា​អ៊ី​ហ្សូ​ម៉ូ ទៅក្នុង​ដំណើរ​ទស្សនកិច្ច​ស្រដៀង​គ្នា​នេះ ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង និង​មហាសមុទ្រ​ឥណ្ឌា​។ ការបង្កើន​វត្តមាន របស់​ជប៉ុន​នៅក្នុង​ដែនទឹក​ទាំងនោះ ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ ដែល​បាន​ចែករំលែក​ជាមួយ​សហរដ្ឋអាមេរិក អំពី​វត្តមាន​យោធា​របស់​ប្រទេស​ចិន នៅក្នុង​តំបន់ ដែល​ឆ្លងកាត់​ផ្លូវ​ពាណិជ្ជកម្ម មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​ជប៉ុន និង​សហរដ្ឋអាមេរិក​៕