នាយករដ្ឋមន្ត្រី​ចិន ទៅដល់​ប៊ុលហ្គារីដើម្បី​ចូលរួម​ប្រជុំ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត និង​កណ្តាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​ចិន ៖ នាយករដ្ឋមន្ត្រី​ចិន​លោក​លី​កឺ​ឈាំ​ង (Li Keqiang) បាន​មកដល់​ប្រទេស​ប៊ុលហ្គារី ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​លើក​ទី 7 នៃ​ប្រមុខ​រដ្ឋាភិបាល ចិន និង​បណ្តា​ប្រទេស​អឺរ៉ុប ភាគ​ខាងកើត និង​កណ្តាល​ចំនួន​១៦​ប្រទេស នៅក្នុង​ទីក្រុង សូ​ហ្វី យ៉ា​Sofia​ប្រទេស​ប៊ុលហ្គារី​។ វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លី​ទៅកាន់​ប្រទេស​ប៊ុលហ្គារី​បន្ទាប់ពី​ចូលកាន់​តំណែង​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ព្រលានយន្តហោះ នៅពេល​មកដល់ លោក លី​កឺ​ឈាំ​ង Li Keqiang បាន​និយាយថា​ប្រទេស​ចិន​និង​ប៊ុលហ្គារី មាន​មិត្ត​ភាពជា​ប្រពៃណី ពីព្រោះ​ប្រទេស​ប៊ុលហ្គារី​គឺជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ដំបូង​គេ​ដែល​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ហើយ​ទំនាក់ទំនង​ទ្វេភាគី​បានទទួល​នូវ​ភាពជឿនលឿន​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​។​

​លោក​លី​បាន​និយាយថា​លោក​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​នឹង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ចិន – ប៊ុលហ្គារី​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ក្នុង​វិស័យ​ផ្សេងៗ​និង​លើកកម្ពស់​ភាពជា​ដៃគូ​សហប្រតិបត្តិការ​មិត្តភាព​គ្រប់​ជ្រុងជ្រោយ រវាង​ចិន​និង​ប៊ុលហ្គារី​ឱ្យទៅដល់ កម្រិត​ថ្មី​។ លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន សម្តែង​នូវ​ក្តី សង្ឃឹមថា​ដោយ​ប្រឈមមុខ​ទៅនឹង​ការ​កើន ឡើង​នៃ​ការការពារ​និយម​និង​ឯកតោភាគី​និង និន្នាការ​ប្រឆាំង​សកលភាវូបនីយកម្ម មេដឹកនាំ​ចិន​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត និង កណ្តាល នឹង​ចាត់វិធានការ​យ៉ាងច្បាស់​លាស់​ដើម្បី​រក្សា​ពហុភាគី​និយម និង​សកល ភាវូបនីយកម្ម សេដ្ឋកិច្ច​និង​លើកកម្ពស់​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​និង​ការវិនិយោគ និង​ការសម្របសម្រួល​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន និង​ជម្រុញ ដល់​សន្តិភាព និង ការអភិវឌ្ឍ​ក្នុង​តំបន់​និង​ពិភពលោក​៕​