យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ដឹកនាំរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ព្រលឹម ថ្ងៃ​សៅរ៍​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ គ្រប់​គណបក្សនយោបាយ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានចាប់ផ្តើម​យុទ្ធនា​ការឃោសនា​រយៈពេល ២១
​ថ្ងៃ ដើម្បី​ដណ្តើម​កៅអី​ក្នុង​រដ្ឋសភា ដែល​បាន​កើនឡើង​ពី ១២៣​កៅអី កាលពី​អាណត្តិ​ទី​៥
​ដល់ ១២៥​កៅអី ក្នុង​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា នៅតាម​រាជធានី​/​ខេត្ត​ទូទាំងប្រទេស ដោយ​ការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវធ្វើឡើង​នៅ​អាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨​ខាងមុខនេះ ដោយមាន​គណបក្សនយោបាយ​ចូលរួម​សរុប​ចំនួន ២០ ដែលមាន​លេខ រៀង​នៅលើ​សន្លឹកឆ្នោត​ដូចខាងក្រោម​៖

១.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, ២.​គណបក្ស​មាតុភូមិ​យើង​, ២.​គណបក្ស​ពន្លឺ​ថ្មី​, ៤.​គណ បក្ស​សញ្ជាតិ​កម្ពុជា​, ៥.​គណបក្ស​ខ្មែរ​ក្រោក​, ៦.​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៧.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, ៨.​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​, ៩.​គណ បក្ស​រស្មី​ខេមរា​, ១០.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, ១១.​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ១២.​គណបក្ស​ខ្មែរ​ឈប់​ក្រ​, ១៣.​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​, ១៤.​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១៥.​គណបក្ស​យុវជន​កម្ពុជា​, ១៦.​គណបក្ស​ធម្មាធិបតេយ្យ​, ១៧.​គណបក្ស​ឆន្ទៈ​ខ្មែរ​, ១៨.​គណ បក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​, ១៩.​គណបក្ស​ខ្មែរ​តែមួយ និង​លេខ​រៀង​ទី​២០ គណ បក្ស​ប្រជាជន​កម្ពុជា​។

តាម​ការណែនាំ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ថា ការហែក្បួន​
​យុទ្ធនាការ​របស់​គណ​បក្សនយោបាយ​បានតែ ៤​ដង​ប៉ុណ្ណោះ ក្នុង ១​រាជធានី​/​ខេត្ត​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​សង្កត់ ធ្ងន់​ចំពោះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​២១​ថ្ងៃនេះ ហើយ​អ្វីដែល គ​.​ជ​.​ប​. ផ្ដោត​សំខាន់​នោះ គឺ​ចំនួន​នៃ​ការឃោសនា​នៅក្នុង​ខេត្ត​នីមួយៗ​។ គ​.​ជ​.​ប បានស្នើ​ដល់​គ្រប់​គណ បក្សនយោបាយ និង​អ្នកគាំទ្រ​ទាំងអស់​ឲ្យ​គោរព​ទៅតាម​ច្បាប់​នៃ​ការឃោសនាបោះឆ្នោត ដែលមាន​ចែង​។

សូម​ជម្រាបជូន​ថា​៖ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​នេះ គណបក្ស ប្រជាជន​កម្ពុជា ដែលជា​បក្ស​កាន់អំណាច​ក្រៅពី​បើក​យុទ្ធនាការ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ហើយ​នោះ នៅតាម​បណ្តា​ខេត្ត​ចំនួន ២៤​ផ្សេងទៀត ក៏ដូចជា​តាម​បណ្តា​ស្រុក​នានា​នៅ​ទូទាំង ប្រទេស​ក៏មាន​យុទ្ធនាការ​ដ៏​អ​ធឹ​ក​អធម​ផងដែរ ក្នុងនោះ​សម្រាប់​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម វង សូត ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ពញាក្រែក​បាន​ដឹកនាំ​យុទ្ធនាការ​នេះ​
​ដោយមាន​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ស្រុក​មួយ​នេះ​ប្រមាណ ៥​ពាន់ នាក់​ចូលរួម​៕