ស្លាក់​គ្រាប់​កំពីងរាជ​ស្ទះខ្យល់​ប្រកាច់​ស្លាប់​នៅស្រុកសំរោងទង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​កំពង់ស្ពឺ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់ បាន​ប្រកាច់​ស្លាប់​ភ្លាមៗ បន្ទាប់​តែ​ទិញ​ផ្លែ​ម​បំពេញរាជ្យ (​កំពីងរាជ​) ពី​អ្នកភូមិ​រស់នៅ​ក្បែរ​គ្នា​យកមក​ហូប​បណ្តាលអោយ​ស្លាប់ចោល​កូន ចោល​ប្តី កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ត្រពាំង​សាប ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​អោយដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ មានឈ្មោះ ឡុង សេម អាយុ ៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​សាប ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ស្រុក​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ខាងលើ​ដោយ​នឹក​ឃ្លាន​ចង់​ហូប​របស់​ជូរៗ​ក៏ បាន​ទៅ​ទិញ​ផ្លែ​កំពីងរាជ នៅ​តូប​លក់ដូរ​របស់​ឈ្មោះ ហេង ចេង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ​រ​ស់ នៅ​ភូមិ​ជាមួយគ្នា យកមក​ហូប បណ្ដាលអោយ​ស្លាក់​គ្រាប់​ប្រកាច់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ (​ក្នុងផ្ទះ​) ។ បន្ទាប់ពី​ទទួល​ព័ត៌មាន​នគរបាល​បាន​ចុះទៅពិនិត្យ​។​

​ចំពោះ​សាកសព​ខាងលើ​ក្រុមគ្រួសារ​ទទួលស្គាល់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ប​ស្លាក់​គ្រាប់​កំពីងរាជ​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​សព​អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕