អ្នកសង្គ្រោះបាននាំក្មេង​ៗ៦​នាក់​ក្នុងចំណោម​១៣នាក់​ចេញផុត​រូងភ្នំ​ថា​ម​លួង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018

​ថៃ ៖ ក្មេងប្រុស ៦ នាក់​ក្នុងចំណោម​១៣​នាក់ នៃ​ក្រុម​បាត់​ទាត់​សាលា​ថៃ​មួយ ត្រូវបាន​ជួយសង្គ្រោះ​នាំ​ចេញមក​ក្រៅពី​ល្អាង​ភ្នំ​ថា​ម​លួង​ដោយ​សុវត្ថិភាព បន្ទាប់ពី​ពួកគេ​ជាប់​នៅ​ទីនោះ អស់​រយៈពេល​២​សប្តាហ៍​។ តែ​កង​ទាហានជើងទឹក​ថៃ ដែល​ចូលរួម​ក្នុង​ការងារ​នេះ និយាយ ថា​សមាជិក​ក្រុមបាល់ទាត់​វ័យក្មេង​ចំនួន ៤​នាក់​ត្រូវបាន​នាំចេញ​ក្រៅ​រួចហើយ​។​

​កាសែត​បាងកក​ប៉ុស្តិ៍ បាន​រាយការណ៍​ថា ក្មេងៗ និង​គ្រូ​ម្នាក់​របស់គេ នឹង​ទទួល​ការព្យាបាល វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ Chiangrai Prachanukroh រយៈពេល​២៤​ម៉ោង ក្រោយ​ត្រូវបាន​សង្គ្រោះ ចេញពី​រូង​។ គ្រួសារ​របស់គេ​នឹងមិន​ត្រូវ​អនុញ្ញាតអោយ​ចូល​មើល​ពួកគេ​ទេ​នៅ​២៤​ម៉ោង​ដំបូង​នេះ ។ ការ​ចូលមក​សួរសុខទុក្ខ​អាច​ត្រូវបាន​អនុញ្ញាត​ក្រោយ​ការពិនិត្យ​សុខភាព​បាន​រួចរាល់​ក្នុង​រយៈពេល​ប្រហែល​៤៨​ម៉ោង ។​

​បើតាម​សារព័ត៌មាន The Guardia នៅ​យប់​ថ្ងៃអាទិត្យ ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​ដឹងថា
ក្មេង​ជំទង់​ពីរ​ដែល​ចេញ​មកដល់​ក្រៅ​មុន ក្នុងចំណោម​៦​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​តាមរ​ថ​យន្ត​សង្គ្រោះបន្ទាន់ ទៅកាន់​ឧទ្ធម្ភាគចក្រ ដើម្បី​ដឹក​បន្តទៅ​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ា​យ ដែល​នៅ​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​តំបន់​រូងភ្នំ​ថា​ម​លួង​។

​មន្ត្រី​សុខាភិបាល​ខេត្ត​ឈៀង រ៉ៃ ម្នាក់​បាន​និយាយថា ក្មេងៗ និង​គ្រូ​របស់គេ​អាច​ចេញពី​ពេទ្យ ទៅផ្ទះ​វិញ នៅក្នុង​រង្វង់​៥​ថ្ងៃ​ក្រោយពី​ការពិនិត្យ​ព្យាបាល ៕