ក្បួន​រថយន្តនាំទីនាំងសម្តេចក្រុម ព្រះ​ជួបគ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ ព្រៃឈរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2015 ក+ ក-

កំពង់​ចា​ម៖ថយន្ត​ដឹក​ដី​ធ្វើ​ផ្លូវ បានប៉ះ ទង្គិច​ជាមួយក្បូន​ទីនាំងប្រតិភូសម្តេច​ក្រុមព្រះ នៅ​ខាងកើត​មណ្ឌល​សុខភាព​ល្វា​ប្រមាណ​៣០០​ម៉ែត្រ ក្នុងស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម បណ្តាល​ឲ្យ​រងរបួស​មនុស្ស​មួយចំនួន ដោយ​សង្ស័យ​រួមទាំង​សម្តេចក្រុមព្រះ​ផងដែរ ។​

​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥​ខែមេសា​នេះ​ថា នៅ​ម៉ោង​ប្រមាណ​១២​និង​២០​នាទី​ថ្ងៃនេះ ក្បូន​រថយន្ត​ហែទីនាំងសម្តេចក្រុមព្រះ​ត្រូវ​រថយន្ត​ដឹក​ដី​បើក​បុក បណ្តាល​ឲ្យ​រងរបួស​មនុស្ស​មួយចំនួន​។ មន្ត្រី​រូបនោះ​រាយការណ៍​ឲ្យ​ដឹង​ទៀតថា សម្រេច​ក្រុមព្រះ​របួស​បន្តិចបន្តួច ដែល​ហេតុការណ៍​នោះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧ ភូមិ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ខាងកើត​មណ្ឌល​សុខភាព​ល្វា​ប្រមាណ​៣០០​ម៉ែត្រ ។​

​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង រថយន្ត​ដឹក​ដី បាន​បើក​បញ្ច្រាស់ទិស​ជាមួយនឹង​ក្បួន​ទីនាំង​របស់​សម្តេច​ក្រុមព្រះ ដោយ​គេ​សង្ស័យថា រថយន្ត​ដឹក​ដី​អាច​នឹង​រេច​ង្គូ​ត​រួច​ជ្រុល​ទៅបុក​ក្បួន​រថយន្ត​ដង្ហែ​រថយន្ត​របស់​សម្តេច​ក្រុមព្រះ បើទោះបី​ជាមាន​រថយន្ត​សា​រ៉ែ​ន​នាំមុខ​ក្តី ។

​អធិការនគរបាល​ស្រុក​ព្រៃឈរ​លោក កែវ សៀង​ហ៊​ន អះអាងថា លោក​កំពុងធ្វើការ​លើ​រឿងនេះ​នៅ​កន្លែងកើតហេតុ ដោយ​មិនទាន់​អធិប្បាយ​ពី​ព័ត៌មាន​នៃ​អ្នករងរបួស​ជាក់លាក់​បាន​នៅឡើយ​ទេ ។​

គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ សម្តេចក្រុមព្រះ បាន​យាង​ទៅ​ជួប​សំណេះសំណាល ជាមួយ​សកម្មជន​គណ​បក្ស នៅក្នុង​វត្ត​គរ ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​ពេល​ច​ប់កម្មវិធី អ្នក​ហែហម​បានចេញ​រថយន្ត​យាង​សម្តេចក្រុមព្រះ​ឆ្ពោះ​ត្រឡប់មក​ភ្នំពេញ​វិញ លុះ​មកដល់​កន្លែងកើតហេតុ ក៏​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង​៕4657

១៥៤៣