ប្រធានាធិបតី កូរ៉េខាងត្បូង ទស្សនកិច្ច​នៅ​សិង្ហ​បុរី​ផ្ដោតលើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​កូរ៉េ ៖ ប្រធានាធិបតី សិង្ហ​បុរី លោក លី សេន​លុង ទទួល​ស្វាគមន៍​ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូ​ន ចេ​-​អ៊ី​ន ក្នុង​ថ្ងៃ ព្រ​ហ្ប​តិ៍ នៅឯ​វិមាន​ប្រធានាធិបតី ជា​កន្លែង​ដែល​មេដឹកនាំ​ទាំងពីរ សន្ទនា​ផ្ដោតទៅលើ​កិច្ចប្រឹងប្រែង​បង្កើន​ស​ន្ទ​ស្ស​ន៍ន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើនឡើង​ច្រើនជាង​បច្ចុប្បន្ន 20 ពាន់​លាន ។

​លោក មូ​ន ចេ​-​អ៊ី​ន បញ្ចប់​ទស្សនកិច្ច​ក្នុងប្រទេស ឥណ្ឌា កាលពី​ថ្ងៃ ពុធ ជា​កន្លែង​មានកា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន 11 បំណង​បង្កើន​ពាណិជ្ជកម្ម​ទៅវិញទៅមក​ឲ្យ​លើស 50 ពាន់​លាន​នៅត្រឹម​ឆ្នាំ 2030 ។ បច្ចុប្បន្ន ឥណ្ឌា គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី 6 លើ​ពិភពលោក ចំណែក កូរ៉េខាងត្បូង ស្ថិតនៅលើ​លេខ​រៀង​ទី 11 ចំណែក សិង្ហ​បុរី ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី 37 លើ​ពិភពលោក ។​

​លោក មូ​ន ចេ​-​អ៊ី​ន និយាយថា កូរ៉េខាងត្បូង និង សិង្ហ​បុរី នឹង​បង្កើន​ស​ន្ទ​ស្សន៍​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុងនោះ​មានការ​ចរចា​បញ្ច​ប់ព​ន្ធ​ខ្ពស់​លើ​ទំនិញ​នាំចូល និង​រួមគ្នា​ក្នុង​គំនិត​ផ្ដួចផ្ដើម​មានឈ្មោះ​ថា បដិវត្ត​ឧស្សាហកម្ម​លើក​ទី​4 ។ ប្រធានាធិបតី កូរ៉េខាងត្បូង បញ្ជាក់ថា កូរ៉េខាងត្បូង និង សិង្ហ​បុរី នឹង​ទទួលបាន​សមិទ្ធិផល​ធំៗ​លើ​វិស័យ​ស៊ើបអង្កេត និង ផ្នែក​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ រហូតដល់​បច្ចេកវិទ្យា​ជីវសាស្ត្រ នៅពេលណា​ដែល​ប្រទេស​ទាំងពីរ​ធ្វើការ​រួមគ្នា​លើ​ផ្នែក​ទាំងនោះ ។​

​សូម​រំឭកថា សិង្ហ​បុរី ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុង​អ៊ុន និង ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី 12 មិថុនា ជា​ព្រឹត្តិការណ៍​ដែល​មេដឹកនាំ កូរ៉េខាងជើង បាន​សន្យា​ជា​លើក​ទី​ពីរ​អំពី​ការលះបង់​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​ចុះហត្ថលេខា​លើ​ឯកសារ ដែលមាន​ការព្រមព្រៀង​ចំនួន 4 ចំណុច ក្នុងនោះ​មានការ​លះបង់​អាវុធ​នុយក្លេអ៊ែរ​ផងដែរ ​៕