រូងភ្នំ​ថា​ម​លួង​ដែល​ក្មេងៗ​​ធ្លាប់ជាប់​នៅក្នុង​នោះ ត្រូវបាន​បិទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​ថៃ ៖ មន្ត្រី​ថៃ​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី មនុស្ស​១៣​នាក់ ជាប់​នៅក្នុង រូងភ្នំ​ត្រូវបាន​យកចេញ​ដោយ​ជោគជ័យ​ថា រូងភ្នំ​ដែល​បានធ្វើ​ឲ្យ​ជាប់​ក្មេងៗ​កីឡាករ​បាល់ទាត់ ចំនួន​១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់ របស់​ពួកគេ​ម្នាក់​រយៈពេល​ជាង​២​ស​ប្តា​ហ៏ នៅ​ខេត្ត ឈៀង​រ៉ៃ ប្រទេស​ថៃ ភាគ​ខាងជើង ត្រូវ បាន​បិទ​។

​យោងតាម​អាជ្ញាធរ​ថៃ បាន​ឲ្យ​ដឹងថា ក្រុមបាល់ទាត់​ដែល​បាន​ជួយសង្គ្រោះ​និង​គ្រូបង្វឹក​របស់​ពួកគេ​សុទ្ធ​តែមាន​កាយសម្បទា​រឹងមាំ​ហើយ​បច្ចុប្បន្នកំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ៃ ដែល បានទទួល​ការជួយ​សង្គ្រោះ បាន​និយាយថា យើង​ប៉ាន់​ស្មានថា​មនុស្ស​ដែល​ត្រូវបាន​ជួយ សង្គ្រោះ​ត្រូវការ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល 7 ទៅ 10 ថ្ងៃ​។ បន្ទាប់មក​ពួកគេ នឹង ត្រលប់​ទៅផ្ទះ​វិញ​ខណៈ​ជាសះស្បើយ​។ ក្រុមគ្រូពេទ្យ​កំពុង​យកចិត្ត​ទុក ដាក់ យ៉ាង​ដិតដល់​ជា មួយក្រុម​ក្មេងៗ​យ៉ាងហោចណាស់ 30 ថ្ងៃ​ទៀត​។​

​បន្ថែម លើ​ការថែរក្សា​មនុស្ស​ដែល​ត្រូវបាន​ជួយសង្គ្រោះ រដ្ឋាភិបាល​ក្នុង​តំបន់​ក៏បាន​ធ្វើការ ដើម្បី​បិទ​រូងភ្នំ​ដើម្បី​កុំឱ្យ​មាន​មនុស្ស​កាន់តែច្រើន​ចូល​និង​ជាប់​នៅ​ទីនោះ​ទៀត​។ យោងតាម​លោក ចុង​ក្លៃ វ៉ូ​រ៉ា​ពុង​សាថន អគ្គនាយករង​នៃ​នាយកដ្ឋាន​ឧទ្យាន​ជាតិ បាន​ឲ្យ​ដឹង ថា អភិបាលខេត្ត បាន​បញ្ជា​ឱ្យ​លោក​បិទ​រូងភ្នំ​នេះ ហើយ​វា​ត្រូវបាន​បិទ​រួចរាល់ នៅ​ម៉ោង 10 ព្រឹក​ថ្ងៃ​ពុធ ដោយមាន​របង​ព័ទ្ធជុំវិញ​រូងភ្នំ ហើយ​អ្វីៗ​ទាំងអស់​នៅ​ខាង ក្នុង​រូង ភ្នំ​ត្រូវ​ទុក នៅ​ទី នោះ​។

គ្មាន​ន​ណា​ម្នាក់​អាច​ចូលទៅ​ខាងក្នុង​បានឡើយ ខណៈ​យើង មាន​កម្លាំង ឈរ​យាម 24 ម៉ោង​។ អភិបាលខេត្ត ឈៀង រ៉ៃ លោក ណា​រ៉ុង​សាក់ អូ​សូ​តា​ណា​កន បាន ថ្លែងអំណរគុណ ចំពោះ​ក្រុម​អ្នក​ជួយសង្គ្រោះ​និង​ក្រុម​ជួយសង្គ្រោះ​មកពី​បណ្តា​ប្រទេស​ជាង 10 រួមមាន​ប្រទេស​ចិន សហរដ្ឋអាមេរិក អង់គ្លេស​និង​អូស្ត្រាលី​។ លោក​បាន​និយាយថា វា​គឺជា កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​អ្នក​ជួយសង្គ្រោះ​ថៃ​និង​អន្តរជាតិ​ដែល​បាន​ជួយ​បំពេញ​បេស​ក កម្ម​ដែល​មិនអាច​ទៅរួច​ពីដំបូង​៕