ឈ្មួញ​បន្ត​ជីក​រក​រ៉ែ​ថ្មី​ទៀត​នៅ​ចំណុច​ឧបសម្ព័ន្ធ​ភូមិ​ត្រូ​ន ប្រធាន​មន្ទីរ​រ៉ែ​សំងំ​ឈឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​ខេត្តក្រចេះ ៖ នៅក្នុង​ចំណុច​មួយ​នៃ​ភូមិសាស្ត្រ​ឧប្បសម្ព័ន្ធ​ភូមិ​ត្រូ​ន ដែលជា​កន្លែង​ធ្លាប់​ឆក់យក​ជីវិត​កម្មក​រីក​រ៉ែ ៣​នាក់​យ៉ាង​អាណោច​អធម្ម​នា​កន្លងមក​នោះ បច្ចុប្បន្ន​ទីតាំង​ភូមិ​ដដែល​នេះ បាន និង​កំពុងដំណើរការ​ឡើ​រវិ​ញ​ហើយ ដោយមាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ មួយចំនួន ធ្វើ​សកម្មភាព​ជីករណ្តៅ​រុករក​រ៉ែ​យ៉ាង​អនាធិបតេយ្យ ដែល​តាម​សេចក្តីរាយការណ​៦​មាន​ជាង​១០​កន្លែង ទាំង​តូច​ទាំង​ធំ​។​

​ប្រភព​ដដែល​បាន​រាយការណ៍​ថា ក្នុងនោះ មាន​ម្ចាស់​អាជីវកម្ម​ធំជាងគេ​ដែលមាន​កម្មករ​ស៊ីឈ្នួល​រាប់សិប​នាក់ គឺ​ឈ្មោះ តេង​។ កម្មករ​ភាគច្រើន ជា​ចំណាកស្រុក​មកពី​ខេត្តកំពង់ធំ និង​ក៏មាន​ជនអន្តោប្រវេសន៍​វៀតណាម​ផងដែរ​។ ប្រភព​នេះ​បន្តថា ក្នុងពេល​ថ្មីៗ​នេះដែរ ក្រុម​ទាំ​ងោះ​កំពុង​សំរុក​ជីក​រុករក​យ៉ង​អនាធិបតេយ្យ ដោយមាន​ប្រើ​ថ្នាំ​គីមី​កិន​វាយ​បំបែក​បង្ហូរ​តាម​ទឹក ដើម្បី​ធ្វើការ​វិភាគ​(​ដេញ​) រក​សារធាតុ​រ៉ែ​មានតម្លៃ​ផងដែរ​។​

​មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​តាម​ទូរ​ស័​ព្ទ័​ទៅ​លោក សុខ គី​រី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​ថាមពល ខេត្តក្រចេះ ដែរ តែ​ទូរស័ព្ទ​របស់លោក ចេះតែ​ជាប់រវល់​ជា​ញឹកញាប់​មិនអាច​ភ្ជាប់​ប្រព័ន្ធ​បាន​៕