អាមេរិក​បិទ​ទិដ្ឋាការ​មន្ត្រីជាន់ខ្ពស់ ឡាវ និង​មី​យ៉ាន់​ម៉ា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2018 ក+ ក-

​អាមេរិក ៖ មន្ត្រី​ជាន់​ខ្បស់​ក្នុង​ជួរ​រដ្ឋាភិបាល ឡាវ និង មី​យ៉ាន់​ម៉ា មួយចំនួន​ត្រូវបាន​រដ្ឋាភិបាល សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ ដោយសារតែ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពិរ បដិសេធ​មិន​ទទួលយក​ពលរដ្ឋ​ដែល​ត្រូវបាន​និរទេស​ពី សហរដ្ឋអាមេរិក ។ ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស លោក ម៉ៃ ផំ​ប៉េ​អូ បាន​បញ្ជា​ឲ្យ​អនុវត្ត​បម្រាម​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាច្រើន​នាក់​ក្នុង​ជួ​រដ្ឋាភិបាល ឡាវ និង មី​យ៉ាន់​ម៉ា ដោយសារតែ​រដ្ឋាភិបាល​ទាំងពីរ មិន​សហ​ការណ៍​ក្នុង​ដំណើរ​ការធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ដែល​ប្រព្រឹត្ត​ខុសច្បាប់​នៅលើ​ទឹកដី សហរដ្ឋអាមេរិក ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ។​

​ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក ចុះផ្សាយ​ក្នុង​សេចក្ដី​ប្រកាសថា ប្រសិនបើ​ប្រទេស​ទាំងពីរ មិន​ធ្វើ​សហប្រតិបត្តិការ ដូច្នេះ ទណ្ឌកម្ម​នឹងត្រូវ​បា​មន​ពង្រីក​បន្ថែម រហូតដល់​ទណ្ឌកម្ម​ដែល​នឹង​ប៉ះពាល់​ដល់​ជនជាតិ​នៃ​ប្រទេស​ទាំងពីរ​នោះ​កាន់តែច្រើន​ថែមទៀត ។ ចំណែក​ការិយាល័យ​គយ និង អន្តោប្រវេសន៍ សហរដ្ឋអាមេរិក បញ្ជា​ក់ថ ពលរដ្ឋ ឡាវ 35 នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងចំណោម​ជនជាតិ ឡាវ ជាង 4600 នាក់ នៅ​ទូទាំង សហរដ្ឋអាមេរិក ។ ចំណែក​ជនជាតិ មី​យ៉ាន់​ម៉ា 20 នាក់ ក៏​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ ជា​អ្នក​ស្ថិតនៅ​ក្នុងចំណោម​ជនជាតិ មី​យ៉ាន់​ម៉ា​ជាង 600 នាក់ ដែល​ត្រូវបញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។​

​ភាគច្រើន​នៃ​ជនជាតិ ឡាវ ដែល​ត្រូវ​បញ្ជូនទៅ​ប្រទេស កំណើត គឺជា​ជនភៀសខ្លួន ហើយ​មួយចំនួន​គឺជា​ជនភៀសខ្លួន​ដែល​បាន​ទៅដល់ សហរដ្ឋអាមេរិក ក្រោយ​សង្គ្រាម​វៀតណាម និង​ជា​អ្នកមាន​ប្រវត្តិ​ប្រព្រឹត្ត​ទោស ។ ទោះយ៉ាងណា ប្រទេស ឡាវ និង មី​យ៉ាន់​ម៉ា មិន​ធ្លាប់​បង្កើត​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ជាមួយនឹង សហរដ្ឋអាមេរិក ឡើយ ប៉ុន្តែ​គោលនយោបាយ​ជនអន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ទាមទារ​ឲ្យ​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​ប្រទេស​កំណើត ដោយ​គ្មាន​ការចរចា​ផ្នែ​ការទូត​ឡើយ ​៕​