ដំណាំ​កៅស៊ូ ដំឡូង​មី និង​ដំណាំ​ស្រូវ គឺជា​ដំណាំ​យុទ្ធសាស្ត្រ​របស់​ឃុំ​ត្រពាំង​ផ្លុ​ង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2018 ក+ ក-

​ត្បូងឃ្មុំ ៖ ឃុំ​នេះ​មាន​ផ្ទៃដី​សរុប ១៣៩៧០ ហិកតា ក្នុងនោះ​មាន​ដីស្រែ ២១១០ ហិកតា ដីចំការ​យូរអង្វែង ៧៦៦៩ ហិកតា និង ដី​លំនៅដ្ឋាន ៤២០១ ហិកតា និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ជាង ២​ម៉ឺន​នាក់ ដោយមាន ប្រមាណ ៨៥% ជា​កសិករ ១០% ជា​អ្នករកស៊ី និង ៥% ជា​កម្មករ​នៅតាម​រោងចក្រ​ក្នុង​មូល ដ្នា​ន​ឃុំ​។​

លោក ហែម យៀប មេឃុំ​ត្រពាំង​ផ្លុ​ង​ឲ្យ​ដឹងថា ដំណាំ​កៅស៊ូ ដំឡូង​មី និង​ដំណាំ​ស្រូវ គឺជា​ដំណាំ​យុទ្ធសាស្ត្រ​របស់​ឃុំ​របស់លោក រីឯ​ដំណាំ​ផ្សេងៗ​ទៀត គ្រាន់តែ​ជា​ដំណាំ​រួមផ្សំ​តែ ប៉ុណ្ណោះ​។​

​មេឃុំ​ត្រពាំង​ផ្លុ​ង លោក ហែម យៀប បាន​បន្ថែមថា ចំពោះ​ទីផ្សារ​លក់​កសិផល​រប​ស់ បងប្អូន​កសិករ​ដែល​ផលិត​បាន​គឺ​ច្រើន​លក់​ទៅ​ឲ្យ​ខាង​ប្រទេស​វៀតណាម ដែល​យើង​មាន​ព្រំ ប្រទល់​ជាប់​នឹង​គ្នា​ស្រាប់​។

មេឃុំ​ដដែល​បាន​អះអាងថា បើ​គិត​ក្នុង​រយៈពេល ៥​ឆ្នាំ ២០១៣ ដល់ ២០១៨​នេះ​ឃើញ ថា ជីវភាព​ពលរដ្ឋ​នៅក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង​របស់លោក​មាន​ភាពល្អ​ប្រសើរ​ច្រើនណាស់​។ លោក​មេឃុំ​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​នៅក្នុង​ឃុំ​របស់លោក​ដែលមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ កុំបី ខាន​ឡើយ​៕