មេការ​សំណង់​ថៃ​បាញ់សម្លាប់​ពល ករ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​ ឆា​ត់​ឆឺង​សៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2015 ក+ ក-

បន្ទាយមានជ័យ​៖ កាល​វេលា​ម៉ោង ៥ ល្ងាច​ពីថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៥ កន្លងមកនេះ ពលករ​ខ្មែរ​ម្នាក់ ត្រូវបាន​មេការ​ម៉ៅការ​សំណង់​ជនជាតិ​ថៃ​បាញ់ ៦​គ្រាប់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​ក្នុង​ខេត្ត​ឆា​ត់​ឆឺង​សៅ ប្រទេស​ថៃ​។​

​ក្រុមគ្រួសារ បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ​ផាត សុខ​អ៊ឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូ​ណ៍ ខេត្ត កំពង់ឆ្នាំង បាន​ទៅធ្វើ​ការងារ​សំណង់ នៅ​ភូមិ​ណង​ឡត ឃុំ​បាន​សុង ស្រុក​ភ្នំ​សារៈ​ខាម ខេត្ត​ឆា​ត់​ឆឺង​សៅ ប្រទេស​ថៃ ត្រូវបាន​មេការ​សំណង់​ថៃ បាញ់​ចំនួន ៦​គ្រាប់ រហូត​ស្លាប់​ខ្លួន នៅ​កន្លែងកើតហេតុ ខណៈ​ជនរងគ្រោះ​មានការ​ប្រកែក​គ្នាប​និ្ត​ច​បន្តូច ជាមួយ​ជនជាតិ​ភូមា​ម្នាក់​។​

សព​រងគ្រោះ​ខាងលើ​នោះ ត្រូវបាន​បញ្ជូនមក តាម​ច្រករបៀង​អូរ​បី​ជាន់ ភូមិ​ឃុំ​អូ​បី​ជាន់ ស្រុក​អូរជ្រៅ កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមេសា ហើយ​បាន​បូជា​នៅ​វត្ត​អូ​បី​ជាន់​តែម្តង​។​

បុរស​ម្នាក់​ជា​សាច់ញាតិ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ឈ្មោះ ប៉ែន សុផល បានដាក់​ពាក្យបណ្តឹង ទៅ​ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ និង​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ដើម្បី​ជួយ​រក​យុត្តិធម៌ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រងគ្រោះ ត្រូវបាន​ជនជាតិ​ថៃ បាញ់​ស្លាប់ ដោយ​គ្មាន​កំហុស​។

ប្រធាន​កា​រិ​យា​ល័​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​- ថៃ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​បណ្តឹង​នេះ​ភ្លាម លោកបាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ថៃ ដើម្បី​ជួយ​ស្រាវជ្រាវ​វែកមុខ​រក​ជនល្មើស​ផ្តន្ទាទោស ៕H-08៩៨van31