ជប៉ុន និង​សហភាព​អឺរ៉ុប ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​ជប៉ុន ៖ ចំពេល​មានការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប​បាន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ នៅ​កិច្ចប្រជុំ​កំពូល នៅ​ទីក្រុង​តូ​ក្យូ នៅក្នុង​អ្វី ដែល​ប្រទេស​ទាំងពីរ បាន​មើលឃើញថា​ជាការ​ជុំរុញ ប្រឆាំងនឹង​សហរដ្ឋអាមេរិក​ចំពោះ​ការការពារ​និយម ក្រោម​ការដឹកនាំ​របស់​លោក ដូ​ណា​ល់ ត្រាំ​។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​ដូ​ណា​ល់​ធូ​ស Donald Tusk និង​លោក​ហ្ស​ង់​ក្លៅ​ចាំង​ឃឺ Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ ដើម្បី ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះ បន្ទាប់ពី​កិច្ចប្រជុំ​ពេលមុន នៅ​ទីក្រុង​ព្រូ​ស៊ែ​ល ប្រទេស​ប៊ែ​ល​ហ្សី​ក ត្រូវបាន​ពន្យារពេល​កាលពី​សប្តាហ៍​មុន​ដោយសារ​ទឹកជំនន់ នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។​

​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​តូ​ក្យូ នឹង​លុបចោល​ពន្ធគយ​ស្ទើរតែ​ទាំងអស់ ដោយ​បង្កើត​ទីផ្សារ សមរាប់​មនុស្ស​600 លាន​នាក់ ដែល​ផ្ទុយទៅនឹង​របៀបវារៈ​កា​រ​ការពារ​និយម របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ​។

ប្រទេស​ជប៉ុន​ក៏​យល់ព្រម​ផងដែរ ក្នុងការ​អនុម័ត​ស្តង់ដារ​រថយន្ត​អន្តរជាតិ​ជា​លើកដំបូង​។​
​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប បានចាប់ផ្តើម​ការចរចា​ទ្វេភាគី​របស់ខ្លួន នៅក្នុង​ឆ្នាំ 2013 ប៉ុន្តែ​បាន​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​បានការ​បំបែក​ភាពទ័លច្រក​ដ៏​សំខាន់ នៅក្នុង​វិស័យ​សំខាន់ៗ​ដូចជា​ប្រទេស​ជប៉ុន បាន​ទម្លាក់​ពន្ធ​លើ​ផលិតផល​ឈី​ស (cheese) និង​ស្រា​អឺរ៉ុប ហើយ​អឺរ៉ុប ផ្តល់​លទ្ធភាព​កាន់តែច្រើន ដល់​រថយន្ត​ជប៉ុន និង​គ្រឿងបន្លាស់​រថយន្ត​៕