សហគមន៍​អឺរ៉ុប និង​ព្រឹទ្ធសភា​សហគមន៍​អឺរ៉ុប​ចំនួន​៤៤​រូប នឹងចូលរួម​សង្កេតការណ៍ការបោះឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2018 ក+ ក-

​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប និង​ព្រឹទ្ធសភា​សហគមន៍​អឺរ៉ុប ចំនួន​៤៤​រូប នឹង​មក សង្កេតការណ៍ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​នឹង​ប្រព្រឹត្ត ទៅ នៅ​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯ​.​ឧ​. សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

​តាមរយៈ​បណ្ដាញ ទំនាក់ទំនង​តេ​ឡេ​ក្រាម ឯ​.​ឧ​. សុខ ឥសាន បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា នេះ​ថា “​ក្រុមប្រឹក្សា​ទេសចរណ៍ សហគមន៍​អឺរ៉ុប និង ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ ព្រមទាំង​ព្រឹទ្ធសភា​សហគម​ន៏​អឺរ៉ុប សរុប ៤៤​នាក់ នឹង​មក​សង្កេតការណ៍ ការបោះឆ្នោត នៅ​កម្ពុ​ជានា​ថ្ងៃទី​២៩ ខែ កក្កដា​២០១៨ នេះ​”​។​

​ឯ​.​ឧ​. សុខ ឥសាន បាន​បន្ថែមថា “​ដោយឡែក ព្រឹទ្ធសមាជិក​សរ​អាចំ​នួន ៤ រូប​មកពី​រដ្ឋ វ៉ា​ស៊ី​ង​តោន ក៏​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ ទី​២៨ ខែកក្កដា​២០១៨ ដើម្បី ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា​”​នេះដែរ ៕​