ទិន្នន័យ​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ពី​ឆ្នាំ​១៩៩៣-២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

ភ្នំពេញ ៖ កម្ពុជា ក្រោយ​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ ១៩៨០ រដ្ឋាភិបាល​មួយ​ត្រូវបាន​បង្កើតឡើង​ដែល​គ្រប់គ្រង និង​ដឹកនាំ​ប្រទេស​ដោយ​«​រណ​សិ​រ្យ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន​ជា «​គណបក្ស​ប្រជាជន​កម្ពុជា​» គឺ​បន្ទាប់ពី​បាន​ផ្តួលរំលំ របប​មហា​សោកនាដកម្ម និង​វាលពិឃាត​ដែល​បាន​បង្កើតឡើង និង​គ្រប់គ្រង​ដោយ ប៉ុល ពត នៅ​ថ្ងៃ ទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​

គេ​នៅ​ចាំបាន​ថា ចាប់តាំងពី​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ មក កម្ពុជា​បាន​កសាង​ប្រទេស លើ មាគ៌ា​ដែល​ពោរពេញ​ដោយ​គំនរ​ផេះផង់​នៃ​សង្គ្រាម​ប្រល័យ​ជាតិ​សាសន៍​ឯង​។​ជាងនេះទៀត កម្ពុជា ត្រូវ​រែកពន់​សព្វបែបយ៉ាង​ដែល​របប​វាលពិឃាត ប៉ុល ពត បាន​បន្សល់ទុក រាប់ទាំង​វិនាសកម្ម​នៃ​ការ កាប់សម្លាប់ ទាំង​បញ្ហា​សង្គម និង​ហេ​ដ្ខា​រចនា​សម្ព័ន្ធជាតិ​ក្នុង​កម្រិត​សូន្យ ពិសេស​គឺ សោកនាដកម្ម ដ៏​ធ្ងន់ធ្ងរ​នៃ​ការព្រាត់ប្រាស់ ប្រពន្ធ​ព្រាត់​ប្តី កូន​ព្រាត់​ឪពុកម្តាយ បងប្អូន ហើយ​ត្រូវ​ប្រឹង​រស់នៅ ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​។​

មកដល់​ទស​វ​ត្យ​រ៍​ទី​៩០ កម្ពុជា​បានចាប់ផ្តើម​រៀបចំ​រដ្ឋាភិបាល​មួយ​ដែល​កើតចេញពី​ការ បោះឆ្នោត ដែល​កាលនោះ ក៏មាន​ការចូលរួម​ដោយ​អន្តរជាតិ​ផងដែរ​។​

ខាងក្រោម​នេះ ជា​ទិន្នន័យ​នៃ​ចំនួន​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​និង​អ្នក​ចេញទៅ​បោះឆ្នោត ឆ្នាំ​១៩៩៣-២០១៨ ៖

– នីតិកាល​ទី​១​ឆ្នាំ​១៩៩៣ ចំនួន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​៤,៧៦៤,៤៣០​នាក់ និង​អ្នកបោះឆ្នោត​មាន​ចំនួន ៤,២៦៧,១៩២​នាក់ ស្មើនឹង ៨៩.៥៦%​។​
– នីតិកាល​ទី​២ ឆ្នាំ​១៩៩៨ អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៥,៣៩៥,៥៩៥​នាក់ និង​អ្នក​បោះ ឆ្នោត​មាន​ចំនួន ៥,០៥៧,៨៣០​នាក់ ស្មើនឹង​៩៣.៧៤%​។​

– នីតិកាល​ទី​៣ ឆ្នាំ​២០០៣ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៦,៣៤១,៨៣៤​នាក់ និង​អ្នកបោះឆ្នោត មាន​ចំនួន ៥,២៧៧,៤៩៤​នាក់ ស្មើនឹង ៨៣.២១%​។​

– នីតិកាល​ទី​៤ ឆ្នាំ​២០០៨ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៨,១២៥,៥២៩​នាក់ និង​អ្នកបោះឆ្នោត​មាន​ចំនួន ៦,១១០,៨២៨​នាក់ ស្មើនឹង​៧៥.២០%​។​

– នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៩,៦៧៥,៤៥៣​នាក់ និង អ្នកបោះឆ្នោត​មាន​ចំនួន​៦,៧៣៥,២៤៤​នាក់ ស្មើនឹង​៦៩.៦១%​។​

– នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៨,៣៨០,២១៧​នាក់ និង​អ្នកបោះឆ្នោត​មាន​ចំនួន ៦,៧៥៣,២៤៩​នាក់ ស្មើនឹង​៨០.៥៩%​។​
សូម​បញ្ជាក់ដែរថា កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ មាន​គណបក្សនយោបាយ​ចំនួន ២០​ចូលរួម​ប្រកួត ប្រជែង​៕