កូរ៉េខាងជើង ជំរុញឱ្យមាន​ការចរចា​ដោយ​ត្រង់​ជាមួយ​កូរ៉េខាងត្បូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2018 ក+ ក-

​កូរ៉េ ៖ ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​បើក​កិច្ចចរចា​យោធា ចំពេល​មានការ​កើនឡើង ភាព តានតឹង បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​រកឃើញ​សកម្មភាព​ថ្មី នៅ​រោងចក្រ​មី​ស៊ី​ល​កូរ៉េ ខាងជើង​។​

​កិច្ចប្រជុំ​នេះ ជា​កិច្ចប្រជុំ​លើក​ទី 2 ចាប់តាំងពី​ខែមិថុនា ដែល​បាន​ធ្វើឡើង​នៅ​ក្នុងភូមិ​ព្រំប្រទល់ ប៉ាន់​មុន​ជុំ នៅ​តំបន់​គ្មាន​យោធា ត្រូវបាន​រៀបចំឡើង ដើម្បី​បន្ត​ពី​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​មួយ កាលពី ខែមេសា ដែល​មេដឹកនាំ​ប្រទេស​កូរ៉េ​ទាំងពីរ បាន​យល់ព្រម​លុបបំបាត់​ភាព​តានតឹង និង​បញ្ឈប់​គ្រប់​រាល់​សកម្មភាព​ជម្លោះ​ទាំងឡាយ ។

​ក្រសួងការពារជាតិរ​បស់​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ក្រសួង​គ្រោង​នឹង​កាត់បន្ថយ​ប៉ុស្តិ៍​យាមល្បាត និង​គ្រឿង​បរិក្ខារ តាម​បណ្តោយ​ព្រំដែន មាន​កំផែង​រឹងមាំ ដែលជា​ជំហាន​ដំបូង ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយរូប បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ ផ្កាយរណប​ស៊ើប ការណ៍ របស់​សហរដ្ឋអាមេរិក បាន​រកឃើញ​សកម្មភាព​ថ្មី នៅ​រោងចក្រ​កូរ៉េខាងជើង ដែល​ផលិត​មី​ស៊ី​ល ផ្លោង​ឆ្លង​ទ្វីប​ដំបូង​គេ របស់​ប្រទេស​នេះ ដែលមាន​សមត្ថភាព វាយប្រហារ​ទៅដល់​សហរដ្ឋអាមេរិក​៕