រដ្ឋាភិបាលថៃស្នើ​​អង់គ្លេស​ធ្វើ​ប​ត្យា​ប័នអ្នកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2018 ក+ ក-

ថៃ ៖ ​នាយករដ្ឋមន្ត្រី ថៃ លោក ប្រា​យុទ្ធ ចាន់​-​អូ​-​ចា និយាយថា រដ្ឋាភិបាល​បានស្នើ​ដល់ ចក្រភព​អង់គ្លេស ឲ្យ​ធ្វើ​ប​ត្យា​ប័នលោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ទៅកាន់​ប្រទេស ថៃ វិញ ជា​អ្នក​ដែល​បានគេច​ខ្លួន​កាលពី​ខែ សីហា ឆ្នាំ 2017 មុនពេល​តុលាការ​សម្រេច​សាលក្រម​ក្នុងករណី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ក្នុង​កម្មវិធី​ទិញស្រូវ អំឡុង​ពេលដែល​លោកស្រី​កាន់ដំណែង​ជា​នាយករដ្ឋមន្ត្រី ។

​លោកស្រី យី​ង​ឡាក់ ត្រូវបាន​គេ​ដឹងថា កំពុង​រស់នៅ​ក្នុងប្រទេស អង់គ្លេស ជាមួយ​បងប្រុស លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា អ​តី​តៈ​នាយករដ្ឋមន្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុងចំណោម​ប្រជាជន​នៅ​ជនបទ ប៉ុន្តែ​ត្រូវបាន​ទម្លាក់​ពី​ដំណែង​ក្នុង​រដ្ឋប្រហារ​ក្នុង​ឆ្នាំ 2006 និង​រស់នៅ​និរទេស​ខ្លួន​ឯ​បរទេស ។ ចំណែក​លោកស្រី យី​ង​ឡាក់ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​ឆ្នាំ 2011 និង​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​របស់​ប្រទេស ថៃ និង​ជា​នាយករដ្ឋមន្ត្រី​ក្មេង​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល 60 ឆ្នាំ ប៉ុន្តែ​លោកស្រី យី​ង​ឡាក់ ត្រូវបាន​ទម្លាក់​ពី​ដំណែង​ក្នុង​រដ្ឋប្រហារ​ខែ ឧសភា ឆ្នាំ 2014 ដោយសារតែ​កម្មវិធី​ទិញស្រូវ​ពី​ប្រជាជន ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ។ វិបត្តិ​នយោបាយ 10 ឆ្នាំ ក្នុងប្រទេស ថៃ ត្រូវបាន​គេ​មើលឃើញថា​ជា​ទំនាស់​រវាង​ត្រកូល ថាក់ស៊ីន និង ឥស្សរៈជន​ក្នុង​ទីក្រុង បាងកក ដែល​គាំទ្រ​ដោយ​មហាក្សត្រ និង យោធា ។

​ទំនាស់​បាន​នាំ​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ចុងឆ្នាំ 2013 ហើយ​លោកស្រី យី​ង​ឡាក់ បានស្នើ​រំលាយ​សភា​នៅ​ខែ ធ្នូ ដើម្បី​បោះឆ្នោត​មុន​អាណត្តិ ប៉ុន្តែ​តុលាការ​កំពូល​បាន​ដកហូត​ដំណែង​លោកស្រី យី​ង​ឡាក់ ក្នុង​ដំណែង​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ ក្រោម​បទចោទប្រកាន់​បំពាន​អំណាច រដក​ហូត​តួនាទី​ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត ។ មុនពេល​សវនាការ​ខែសីហា​ឆ្នាំ​2017, លោកស្រី យី​ង​ឡាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស ហើយ​តុលាការ​បាន​កាត់ក្ដី​ដោយ​កំបាំងមុខ ឲ្យ​ជាប់ពន្ធនាគារ 5 ឆ្នាំ ដែល បច្ចុប្បន្ន លោកស្រី យី​ង​ឡាក់ រស់នៅ​និរទេស​ខ្លួន​ក្នុងប្រទេស អង់គ្លេស ៕