មនុស្ស​៨៥​នាក់រងរបួសដោយ​ការធ្លាក់​យន្តហោះ​នៅ ប្រទេស​ម៉ិច​ស៊ី​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2018 ក+ ក-

មនុស្ស​យ៉ាងហោចណាស់ ៨៥​នាក់ បាន​រងរបួស ក្នុងនោះ​២​នាក់​រងរបួស​ធ្ងន់ នៅពេល​យន្តហោះ​ដឹក​អ្នកដំណើរ ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន អ៊ែ​រ៉ូ​មិច​ស៊ី​កូ បាន​ធ្លាក់ ធ្លា​មៗ បន្ទាប់ពី​ចេញដំណើរ​នៅក្នុង​រដ្ឋ ឌូ​រ៉ាង​ហ្គោ ប្រទេស​ម៉ិច​ស៊ី​ក ប៉ុន្តែ​អាជ្ញាធរ​និយាយ ថា​គ្មាន​អ្នកស្លាប់​ឡើយ​នៅក្នុង​ហេតុ​ការ​ណ៏​នេះ​។ យន្តហោះ​ធន់​កណ្តាល នេះ មាន​ផ្ទុក​អ្នក ដំណើរ​៩៧​នាក់ និង​សមាជិក​នាវិក​៤​នាក់ នៅលើ​យន្តហោះ ។

រូបភាព​ទូរ​ទស្ស​ន៏ បាន បង្ហាញ តួ​យន្តហោះ​រង​ការខូចខាត​ធ្ងន់ធ្ងរ និង​មាន​ផ្សែងហុយ​ឡើងលើ​អាកាស​។ អ្នកនាំពាក្យ​ទីភ្នាក់ងារ ការពារ​ផ្នែក​ស៊ីវិល របស់​រដ្ឋ បាន​និយាយថា យន្តហោះ​នេះ បាន ធ្វើការ​ចុះចត​ភ្លាមៗ​ក្នុង​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ព្រលាន យន្តហោះ ខណៈ ដែល អាជ្ញាធរ​និយាយថា វា​ធ្លា​ក់នៅ​ជិត​ព្រលានយន្តហោះ ។

ប្រតិបត្តិ​ករ​ព្រលានយន្តហោះ ឌូ​រ៉ាង​ហ្គោ និយាយថា លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់ យន្តហោះ​បានចេញ​ដំណើរ ពេល នោះ​វា​បាន​ជួប​ជា មួយ​ចរន្ត​ខ្យល់​ខ្លាំង​ជា​មូលហេតុ​នៃ​ការ ធ្លាក់ យន្តហោះ នេះ ប៉ុន្តែ នេះ​ជា​របាយ​ការ​ណ៏​បឋម ​៕