កញ្ញា ឡុង​ថាវ​រី ហៅ​ម៉ា​រី បាន​នាយ​ពែ​កមី​យោង​ឡើងជា​តួឯក​ក្នុង​រឿង ឪពុក​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2015 ក+ ក-

​ភ្នំពេញ ៖ ទោះបី​ទើប​ចូលប្រឡូក​ក្នុង​សិល្បៈ​បាន​មួយរយៈ​ពេល​ខ្លី​ក៏ដោយ តែ​តារា​សម្តែង​ស្រី​កញ្ញា​ឡុង ថាវ​រី ហៅ ម៉ា​រី អាច​ទទួលបាន​តំណែង​ជា​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំថ្មី​របស់​ផលិតកម្ម LD Picture ។

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា នៅ​ស្នាក់ការ​ផលិតកម្ម LD Picture ក្នុង​បុរី លឹម ឈាង​ហាក់ ភូមិ​ម៉​ល សង្កាត់​ដង្កោ​ខណ្ឌដង្កោ​ដោយមាន​តារា​សម្តែង​ថ្មី​ចាស់​ជាច្រើន​ចូលរួម ក្នុង​កម្មវិធី​ក្រុង​ពាលី​ថត​ខ្សែភាពយន្ត​ថ្មី​រឿង​”​ឪពុក​២​នាក់​”​ឬ​”2 Fathers”ប៉ុន្តែ មិនមាន​វត្តមាន​អ្នកសារព័ត៌មាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ទេ​។​

​ខ្សែ​វីដេអូ​នេះ​មាន តារា​សម្តែង​ស្រី​វ័យក្មេង ម៉ា​រី ត្រូវបាន​គ្រង​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿងនេះ​ដោយ​តំណែង​តួឯក​ប្រុស​នៅតែ គ្រង​ដោយ​តារា​កំប្លែង​នាយ​គ្រឿន​។

ការទទួលបាន​តំណែង​តួឯក​របស់​កញ្ញា ម៉ា​រី ត្រូវបាន​ក្រុម​អ្នកសិល្បៈ​ដែល​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ ខ្សឹប​ប្រាប់ថា មាន​នាយ​ពែ​កមី ដែល​គេ​និយាយថា​ធ្លាប់មាន​ទំនាក់ទំនង​ក្រៅ​ឆាក​ជា​អ្នកនិពន្ធ និង ដឹកនាំ​រឿង គឺជា​អ្នក​យោង​នាង​។​

បើតាម​រូប​សម្រស់​កញ្ញា ម៉ា​រី ដូចជា​មិនមាន​បញ្ហា​ទេ​ចំពោះ​តំណែង​នេះ ប៉ុន្តែ​បារម្ភ​លើ​ទេពកោសល្យ​នៃ​ការសម្តែង​របស់​នាង​នៅ​មិនទាន់​ដើរ​ដល់​កម្រិត​តារា​សម្តែង​លំដាប់ ជួរមុខ​មួយចំនួន​ដែល​ផលិត​កម្មនេះ​ធ្លាប់​ហៅ​មក​សម្តែង ហើយ សូម្បីតែ​តារា​សម្តែង សុខ សោ​ម៉ា​វ​ត្តី ដែល​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ​បាន​ត្រឹម​តំណែង​ជា​តួរង​ប៉ុណ្ណោះ ។​

ប្រភព​បញ្ជាក់ដែរថា នាយ ពែ​កមី និង កញ្ញា ម៉ា​រី ធ្លាប់មាន​អនុ​ស្សារី​យ៍​ជាច្រើន​ជាមួយគ្នា​រួមទាំង​ធ្លាប់​រួមគ្នា​ក្នុង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្តកំពត​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៤​ផងដែរ​។ ប្រភព​បញ្ជាក់ដែរថា​ក្រៅពី​ដើរតួ​ឯក​ក្នុង​រឿងនេះ កន្លងមក តារា​សម្តែង កញ្ញា ម៉ា​រី ក៏​ធ្លាប់​ត្រូវបាន​នាយ​ពែ​កមី​លើកស្ទួយ​ក្នុងការ​សម្តែង​ក្នុង​បទ​ចម្រៀង ថ្មី​របស់​នាយ​ក្នុង​ផលិតកម្ម​ថោ​ន ដូចជា​បទ​”​ទឹក​ហូរ​វូៗ​”​ជាដើម​។​

គេ​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​តារា​កំប្លែង​នាង​យ​ពាក់​មី និង តារា​សម្តែង កញ្ញា ម៉ា​រី បាន​នៅឡើយ​ទេ​ជុំវិញ​ការលើកឡើង​ខាងលើ​។ ប៉ុន្តែ តារា​សម្តែង​ម្នាក់​បាន លើកឡើងថា ពិធី​ក្រុង​ពាលី​ដែល​មិនមាន​វត្តមាន​អ្នកសារព័ត៌មាន​ដូច​រាល់​ដងនោះ​គឺ ដោយសារ​ការមិន​ចង់​ឲ្យ​មានការ​ជជីក​សួរ​អំពី​ការលើក​មុខមាត់ កញ្ញា ម៉ា​រី ឲ្យ​ទទួល​តំណែង​តួឯក​នេះ​។ អ្វីដែល​សំខាន់​គឺ​ដោយសារតែ​នាយ​ពែ​កមី​នៅតែមាន​អារម្មណ៍​មិន​ពេញចិត្ត​នឹង អ្នកសារព័ត៌មាន​ជុំវិញ​ការផ្សព្វផ្សាយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី ចុងឆ្នាំ​២០១៤​នោះ​។

​គួរ​បញ្ជាក់ដែរថា រឿង ”​ឪពុក​២​នាក់​” ឬ “2 Fathers” គឺជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​រឿង​ទី​២ របស់​នាយ​ពាក់​មី បន្ទាប់ពី​រឿង “​បងប្អូន​២​នាក់ៗ​ឬ​” 2 Brothers” ។

ខ្សែភាពយន្ត​នេះ​មានការ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ ជាច្រើន រួមមាន លោក ទេព រិន្ទ​ដា​រ៉ូ លោក ជា សំណាង លោក ហម ឈ​រ៉ា អ្នកនាង ប៉ែន សុ​ផានី នាយ ពាក់​មី នាយ​គ្រឿន កញ្ញា ឡុង ថាវ​រី ហៅ ម៉ា​រី កញ្ញា វណ្ណ វ​ល័​ក្ខ លោក សុវណ្ណ រិទ្ធី ហៅ តា​វ៉ិ​ច​ទ័​រ កញ្ញា លី​ឡា លោក BIG អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ព្រមទាំង​តារា កំប្លែង និង តារា​សម្ដែង​ល្បីៗ​ជាច្រើន​ដួង ផងដែរ​។​

គ្មាន​ប្រភពព័ត៌មាន​ណា អាច​បញ្ជាក់​ពី​ខ្លឹ​សារ​សាច់រឿង ពី​ផលទុន​ក្នុង​ការផលិត និង​ពី​រយះពេល​នៃ​ការថត​ឲ្យ​បានច្បាស់លាស់​នោះឡើយ​៕​ខ រ​
aeqwsd

1dcba