ស្លាប់​៩​នាក់ ខណៈ​ទូក​ដឹក​ជន​អន្តោរ​ប្រវេសន៍ លិច​នៅ​ឆ្នេរសមុទ្រ​ទួ​ក​គី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

​ទួ​ក​គី ៖ ឆ្មាំ​សមុទ្រ​ទួរគី បាន​និយាយថា មនុស្ស 9 នាក់ បាន​ស្លាប់ នៅពេលដែល​ទូក​ដឹក​ជន​អន្តោរ ប្រវេសន៍ បាន​លិច​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច នៃ​ប្រទេស​ទួរគី ខ​ណះ​ដែល​មនុស្ស​បួន​នាក់​ត្រូវ បាន ជួយសង្គ្រោះ​។​

​ឆ្មាំ​សមុទ្រ បាន​និយាយថា ទូក​បាន​លិច​នៅ​ឆ្នេរសមុទ្រ នៃ​ខេត្ត​អាយ​ឌី​ន ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រទេស​ទួរគី​។
​នៅ​ឆ្នាំ 2015 ប្រទេស​ទួរគី បានក្លាយ ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ​សម្រាប់​ជនអន្តោប្រវេសន៍ ជាង​មួយ​លាន​នាក់ ដែល​ធ្វើដំណើរ​តាមផ្លូវ​សមុទ្រ ទៅកាន់​សហភាព​អឺរ៉ុប ដោយសារ​មាន​មនុស្ស ជាច្រើន ភៀសខ្លួន​ចេញពី​ជំលោះ និង​ភាពក្រីក្រ​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​បណ្តា​ប្រទេស​អាហ្វ្រិក​។​

​កិច្ចព្រមព្រៀង ឆ្នាំ​2016 រវាង​ប្រទេស​ទួ​ក​គី និង​សហភាព​អឺរ៉ុប បាន​កាត់បន្ថយ​យ៉ាងខ្លាំង នូវ​លំហូរ​ចូល​ជន​អន្តោរ​ប្រវេសន៍ បន្ទាប់ពី​មនុស្ស​រាប់រយ​នាក់ បាន​ស្លាប់ នៅពេល​ឆ្លងកាត់ ទៅ​កោះ​ប្រទេស​ក្រិ​ក ដែលមាន​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ា​យ ពី​ឆ្នេរសមុទ្រ​ប្រទេស​ទួរគី​។

​យោងតាម​គេហទំព័រ​របស់​ឆ្មាំ​ឆ្នេរសមុទ្រ​បានឱ្យដឹងថា រហូតមកដល់​ថ្ងៃទី 7 សីហា មនុស្ស​ចំនួន 54 នាក់ បាន​ស្លាប់​នៅ​ឆ្នេរសមុទ្រ​តួ​គី នៅ​ឆ្នាំនេះ​៕