រថយន្ត​ទំនើប ៣​គ្រឿង ប្រើប្រាស់​ស្លាក​លេខ ខ​.​ម​២-៥៨២៥ តែមួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2015 ក+ ក-

​ភ្នំពេញ​៖ រូបថត​រថយន្ត​ទំនើប ៣​គ្រឿង ដែល​បាន​ប្រើប្រាស់​ស្លាក​លេខ ខ​.​ម ២-៥៨២៥ តែមួយ ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ទូលំទូលាយ​។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បានធ្វើការ​ចែកចាយ​បន្ត​នូវ​រូបភាព រថយន្ត​ទំនើប ៣​គ្រឿង​ពាក់​ផ្លាកលេខ ខ​.​ម​២-៥៨២៥ តែមួយ ដែល​គេ​ចាត់ទុកថា​ជា​របស់​អ្នកមាន​លុយ និង​មានអំណាច នៅ​ស្រុក​ខ្មែរ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ហើយ​មិន​ដឺ​ង​ថា តើ​ស្លាក​លេខ​មួយណា​ពិត មួយណា​ក្លែងក្លាយនោះទេ​។​

​ជាការ​កត់សំគាល់ នៅ​ស្រុក​ខ្មែរ​រថយន្ត​ទំនើបៗ​របស់​អ្នកមាន​លុយ និង​មានអំណាច​មួយចំនួន​គ្មាន​ការបង់​ព័​ន្ឋ​នាំចូល​បន្តិច​សោះ ហើយ​ឯក​សារ​សម្រាប់ធ្វើ​ចរាចរណ៍​ក៏​មិន​ត្រឹមត្រូវ​ដែរ ដូច្នេះហើយ​ទើប​គេ​ប្រើប្រាស់​ស្លាក​លេខ ខ​.​ម​, ន​.​ប​, រាជការ​, NGO ជាដើម ដើម្បី​បំភ័ន​ភ្នែក​សមត្ថកិច្ច​ថ្នាក់ក្រោម ៕1csa1wqawsawq

1aqwer