ទីក្រុង​សៅ​ប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​ល កំពុង​ទទួលរង គ្រោះរាំងស្ងួត ក្នុង​រដូវរងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

​ប្រេ​ស៊ី​ល ៖ ទីក្រុង​សៅ​ប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​ល កំពុង​ទទួលរង​គ្រោះរាំងស្ងួត ក្នុង​រដូវរងារ ដែល តំបន់​មួយចំនួន​គ្មាន​ទឹកភ្លៀង​ធ្លាក់ រយៈពេល​៤​ខែ​មកនេះ ដែល​កំពុង បង្អាក់​ដល់ ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ប​ផលិតកម្ម​កសិកម្ម ។ ទន្លេ​ប៉ា​រី​ស៊ីកា​បា គឺជា​ទន្លេ​មួយ ដ៏​ធំ ក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ បាន​ស្រក​ទឹក​យ៉ាងខ្លាំង ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់ ក្នុង​រយៈពេល ១២១​ថ្ងៃ ។

ប្រជាជន​ក្នុង​តំបន់​និយាយថា ទឹកទន្លេ​ស្រក​ចុះ​យ៉ាងខ្លាំង រយៈពេល​៤​ឆ្នាំ មកនេះ ដែល​លោក​បាន​ចងចាំ​ថា​កាលពីពេល​លោក​នៅ​ក្មេង អាយុ ១៥ ឬ​១៦​ឆ្នាំ លោក មក​ស្ទូចត្រី នៅ​ទន្លេរ​នេះ ជាមួយ​ឪពុក​របស់លោក​។

ត្រី​លែង​ចូលទៅក្នុង​ទន្លេរ ហើយ យើង​អាច​ស្ទូច​វា​មកវិញ បាន​ដោយ​ងាយស្រួល ប៉ុន្តែ​នៅពេលនេះ គ្រោះរាំងស្ងួត ចាប់ តាំងពី​ខែមេសា​ឆ្នាំនេះ បានធ្វើ​ឲ្យ​ការនេសាទ​ជួប​ការលំបាក​។ បាតុភូត អ៊ែ​ល​នី​ណូ និង​ឡា នី​ណា បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង លើ​អាកាសធាតុ ប្រទេស​ប្រេ​ស៊ី​ល ប៉ុន្តែ ផលប៉ះពាល់​ទាំងនេះ បានកើត​ឡើង​នៅ​តំបន់ ភាគខាងត្បូង និង​ប៉ែក​ឥសាន ប្រទេស​។​

​សាស្ត្រាចារ្យ ប្រព័ន្ធ​ជីវសាស្ត្រ នៃ​សាកលវិទ្យាល័យ សៅ​ប៉ូ​ឡូ និយាយថា​មូលហេតុ​នៃ គ្រោះរាំងស្ងួត នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​​៕