ឥណ្ឌូនេស៊ី ៖ ខ្សែវីដេអូបង្ហាញពី អាចារ្យអ៊ីស្លាម កំពុងបួងសួង នៅកោះបាលី បន្ទាប់ពី រញ្ជួយដីកំរិត 7.0 រិចស្ទឺ នៅកោះឡំបុក នៅជិតកោះបាលី កាលពីល្ងាចថ្ងៃអាទិត្យ។ វីដេអូ ថតផ្ទាល់តាមបណ្តាញសង្គម បង្ហាញអាចារ្យ កំពុងបួងសួង ជាមួយ អ្នកបួងសួងជាច្រើន នៅក្នុងព្រះវិហារ ដេនប៉ាសា នៅពេលដែលរញ្ជួយដី បានវាយប្រហាអគារ។
រញ្ជួយដីលើកទី 3 បន្ថែមស្ថានភាពកាន់តែអាក្រក់ នៅលើកោះជាច្រើន ក្នុងនោះមានកោះ បាលី ដែលជាគោលដៅទេសចរណ៍សំខាន់បំផុតរបស់ប្រទេស ឥណ្ឌូនេស៊ី ។ វីដេអូបង្ហាញឲ្យឃើញសមភាពច្រួលច្របល់ក្នុងអាកាសយានដ្ឋាននៅថ្ងៃព្រហស្បតិ៍ ដោយសារតែការរញ្ជួយដ៏ខ្លាំង ក្នុងពេលដែលអ្នកដំណើរកំពុងព្រួយបារម្ភក្រោយជួបនឹងស្ថានភាពនេះចំនួនពីរលើកបន្តបន្ទាប់គ្នា ។
ទោះយ៉ាងណា អាជ្ញាធរនិយាយថា ផ្ចិតរញ្ជួយស្ថិតនៅលើដី មិនមែននៅក្រោមសមុទ្រ ដូច្នេះពុំមានរលកស៊ូណាមិឡើយ ប៉ុន្តែអគាររាប់ពាន់ខ្នងបាក់បន្ថែមទៀត ដោយសារអគារមួយចំនួនទ្រុឌទ្រោមក្រោយរញ្ជួយដីពីលើកកាលពីដើមសប្ដាហ៍ ។ ទោះយ៉ាងណា តួលេខផ្លូវការនៃចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនេះ នៅមិន ទាន់ដឹងច្បាស់នៅឡើយ ដោយសារភ្នាក់ងារកំពុងបន្តប្រតិបត្តិការស្វែងរក និងជួយ សង្គ្រោះ ប៉ុន្តែមន្ត្រីមួយចំនួនអះអាងថា អ្នកស្លាប់កើនឡើងដល់ 300 នាក់ ។
កាលពីរសៀលថ្ងៃ អង្គារ រញ្ជួយដីកើតឡើងម្ដងទៀត មានកម្រិត 5.2 រិចទ័រ នៅលើកោះ លុំបុក ដែលស្ថិតនៅជាប់កោះ បាលី ប្រទេស ឥណ្ឌួនេស៊ី បន្ទាប់ពីកោះនេះ ទើបមានរញ្ជួយដីកម្រិត 7 រិច័ទរកាលពីថ្ងៃ អាទិត្យ សម្លាប់មនុស្ស 142 នាក់ ៕