ការធ្វើ​ចរាចរណ៍​លើផ្លូវ​លេខ​ជាតិ​២១ វៀង​ក្រុង​​តាកែវ លែង​បង់ប្រាក់​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​តាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​មាន ប្រសាសន៍ថា ការយក​ចឹ​ត្ត​ទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន ចំពោះ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ដែល​ប្រកប​រប​ដឹកទំនិញ​គ្រប់​ប្រភេទ​នៅលើ​ផ្លូវ​នេះហើយ​ត្រូវ​បង់ប្រាក់​ជាប្រចាំ​។

​តាមរយៈ​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ស្ដីពី​ការ​ឲ្យ​បញ្ឈប់​យកប្រាក់​នៅលើ​ផ្លូវ​នេះ វា​ពិតជា​និង​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​មួយផ្នែក ទៀត​ជាក់​ជាពុំខាន​។​

​លោក អ៊ូច ភា បាន​មាន​ប្រសា​ស​ន៏​បន្តថា ដរាប ណា​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​បន្ត​ដឹកនាំ​ប្រទេស សម្ដេច​និង​បន្ត​យក​ចឹ​ត្ត​ទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​ពី​ទុក្ខ​កង្វល់​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ តាមរយៈ​ការដោះស្រាយ​ជូន​បងប្អូន​ភ្លាម ដូចជា​ករណី​ផ្លូវ​បង់ប្រាក់​លេខ​២១​ក្នុង​ក្រុង​ដូន​កែវ​នេះ ដោយសារ​ទឹក​ចឹ​ត្ត​មេត្តាធម៌​ដ៏​ជ្រាល ជ្រៅ​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត បាន​ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​មិនបាច់​បង់ប្រាក់​តទៅទៀត​នោះទេ​។​

ជាមួយគ្នានេះ​ដែល​ម្ចាស់​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២១​នេះ​បាន​សម្ដែង​នូវ​អំណ​គុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្ដេច​បានគិត​គូ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ការផ្ដល់អោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ​អោយ​បញ្ឈប់​បង់ប្រាក់​ចំពោះ​ការធ្វើ​ដម​ណើ​រ​ឆ្លងកាត់​នៅលើ​ផ្លូវ​នេះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន វា​ពិតជា​ធ្វើ​ឲ្យ​ចីវ​ភាព​បង​ប្ងូ​ន​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ល្អប្រសើរ​មួ​យក​ម្រឹត​ទៀត ៕