ព្យុះ និង​ទឹកជំនន់​ធ្ងន់ធ្ងរ​កំពុង​បំផ្លាញ​ប្រទេស​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​ចិន ៖ សារព័ត៌មាន​រដ្ឋ​បាន​រាយ ការណ៍​ថា ខ្យល់ព្យុះ និង​ទឹកជំនន់ បង្ករ​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ធ្ងន់ធ្ងរ នាំអោយមាន​ការបិទផ្លូវ និង​បង្អាក់ ដល់​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​ជាច្រើន ទូទាំងប្រទេស​ចិន ។

សារព័ត៌មាន​CCTV បានបង្ហាញ​រូបភាព​វីដេអូ នៃ​ព្យុះ​ធូ​ណា​ដូ ដែល​កំពុង បំផ្លាញ​ផ្នែក ជាច្រើន​នៃ​ទីក្រុង​កំពង់ផែ​ភាគ​ខាងជើង នៃ​ទីក្រុង​ធៀន​ជី​ង ហើយ​ប្រជាជន ច្រើន​នាក់ បាន​រងរបួស​ស្រាល​។​

ទឹកជំនន់​បង្ករ​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ទូទាំង​ភាគ​នីរ​តី​ខេត្ត យូ​ន​ណាន បាន​បំផ្លាញ​ផ្លូវ​ធ្វើដំណើរ​ទាំងស្រុង ខ​ណះ​ដែល​ភក់ នៅ​ទីក្រុង លីន​ហ្សូ ខេត្ត​ហេ​ណាន បង្អាក់​ដល់​ការធ្វើដំណើរ​នៅលើ​ផ្លូវ​ហាយ​វេ​ជាច្រើន​កន្លែង​។

ប្រភពព័ត៌មាន​ដដែល​បានអោយដឹងថា ក្រុម​សង្គ្រោះ​នៅក្នុង ទីក្រុង តៃ​យួន ភាគ​ខាងជើង​ខេត្ត ហ្សេ​ន​ស៊ី បាន​ជំលៀស ប្រជាជន​ជាច្រើន​នាក់ ដែល​បាន​ជាប់​ក្នុង​ទឹកជំនន់​នៅតាម​ផ្លូវ​។

​គួរ​បញ្ជាក់ថា ភ្លៀង​ធ្លាក់​ធ្ងន់ធ្ងរ និង ព្យុះ នៅក្នុង​រយះពេល​ប៉ុន្មាន​សប្តាហ៍​ចុង ក្រោយនេះ បាន​បណ្តាលអោយមាន​កា​រ បំផ្លាញ នៅ​ទូទាំងប្រទេស​ចិន ដោយមាន​ទឹក ជំនន់​នៅតាម​បណ្តោយ​ទន្លេធំៗ បំផ្លាញ​ស្ពាន បិទផ្លូវ និង​ផ្លូវ​រថភ្លើង ក៏ដូចជា​បង្ខំ​អោយ ប្រជាជន​រាប់ពាន់នាក់​ជំលៀស​ចេញពីផ្ទះ​របស់​ពួកគេ​៕​