មេដឹកនាំ​កំពូល​អ៊ីរ៉ង ច្រានចោល​ការផ្តល់​កិច្ច​ច​ចារ​របស់លោក ត្រាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​អ៊ី​រ់ង់ ៖ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ បាន​បដិសេធ​ការផ្តល់ កិច្ច​ច​ចារ​ដោយ​គ្មាន​លក្ខខណ្ឌ របស់​ប្រ​ធានា ធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ស្តារ​ទំនាក់ទំនង​ទ្វេរ​ភាគី ហើយ​លោក​ត្រាំ បាន​ចោទប្រកាន់​រដ្ឋាភិបាល​អ៊ីរ៉ង់ ពី​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិនល្អ ក្នុងការ​ប្រឈម​នឹង ទណ្ឌ កម្ម​ឡើងវិញ​ពី​សហរដ្ឋអាមេរិក​។

កាលពី​សប្តាហ៍​មុន ទីក្រុង​វ៉ាស៊ីនតោន បានដាក់​ទណ្ឌកម្ម បន្ទាប់ពី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ ឆ្នាំ 2015 ដែលមាន​បំណង​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ របស់​អ៊ីរ៉ង់ ជា​ថ្នូរ នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច​។ ជាមួយគ្នានេះដែរ លោក​ត្រាំ ក៏បាន​គំរាម​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ដែល​បន្ត​ប្រតិបត្តិការ នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។ ការដាក់ទណ្ឌកម្ម​នេះ កំណត់ គោលដៅ លើ​ការជួញដូរ​មាស និង​លោហធាតុ​ដ៏​មានតម្លៃ​របស់​អ៊ីរ៉ង់ ការទិញ​ប្រាក់​ដុល្លារ​អាមេរិក និង​ឧស្សាហកម្ម​រថយន្ត​។​

ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយថា ឱកាស​តែមួយគត់​របស់​អ៊ីរ៉ង់ ក្នុងការ​ជៀសវាង ការដាក់ទណ្ឌកម្ម គឺ​ត្រូវ​ទទួលយក​សំណើ​របស់លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​ចរចា​ចំពោះ​កិច្ច ព្រមព្រៀង​នុយក្លេអ៊ែរ​ដ៏​តឹងតែង​ជាង​មុន ប៉ុន្តែ​មន្ត្រី​អ៊ីរ៉ង់ បាន​ច្រានចោល​ការផ្តល់ នេះ​។ ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា ដោយ​ច្រានចោល​ការទាមទារ​រប​ស់​សហរដ្ឋអាមេរិក ដើម្បី​ទប់ស្កាត់​កម្មវិធី​មី​ស៊ី​ល ប្រទេស​អ៊ីរ៉ង់​បានបង្ហាញ​ពី​មី​ស៊ី​ល​ផ្លោង​ជំនាន់​ថ្មី​របស់​ខ្លូន កាលពី​ថ្ងៃ​ចន្ទ​ទី 13 ខែសីហា​នេះ​៕​