កោះ ខៅ​យ៉ៃ ប្រទេស​ថៃ​រង​ជំនន់​ទឹកភ្លៀង​ពេញបន្ទុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​ថៃ ៖ ភ្ញៀវទេសចរ​ណ៏​នៅ​ឧទ្យាន ជាតិ ខៅ​យ៉ៃ នៅ​ខេត្ត​ណាក់​ខន​ណា​យុក ប្រទេស​ថៃ ត្រូវបាន​ព្រ មាន ពី​ទឹក​ឡើង​ភ្លាមៗ​នៅ​តំបន់​ទឹកធ្លាក់ ណា​ង​រ៉ុង និង​វ៉ាង​តាក់​ក្រៃ ដោយ​ឲ្យ​ពួកគេ ស្ថិត នៅ ទី​ខ្ពស់ ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ កំរិត​ទឹក​នៅ រមនីយដ្ឋាន​ទឹកធ្លាក់​ពីរ កន្លែង នេះ បាន​កើនឡើង​ឆាប់រហ័ស កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ជម្រុញ​ឲ្យ​អាជ្ញាធរ និង​ប្រតិបត្តិ​ករ រមនីយដ្ឋាន ចេញ​ការព្រមាន​ដល់​ភ្ញៀវ​។ ភ្ញៀវទេសចរ​ណ៏​ប្រមាណ​៣០​នាក់ បាន​ជាប់​នៅ​រមនីយដ្ឋាន មាត់ទន្លេ ប៉ុន្តែ​ពួកគេ​មាន​សុវត្ថិភាព​។​

លោក​វ៉ូ​រ៉ា​ផាន ស៊ូ​វ៉ាន​នុត អភិបាលរង​ខេត្ត ណាក់​ខន ណា​យុក និយាយថា ប្រតិបត្តិ​ករ​នៃ​រមនីយដ្ឋាន តាម​មាត់ ទន្លេរ ត្រូវបាន​ស្នើរ​សុំ​ឲ្យ​តាមដាន​ការប្រកាស​ជា​ផ្លូវការ ឲ្យ​បានជា​ប់លាប់ ក្នុង​រយៈពេល ២​ទៅ​៣​ថ្ងៃ​ខាងមុខនេះ និង​ផ្អាក​សេវាកម្ម ដើម្បី​សុវត្ថិភាព​ប្រសិនបើ​ចាំបាច់​។ អាជ្ញា​រធរ​ត្រូវ ប្រចាំ​ការជាប់​ជានិច្ច និង ជួយសង្គ្រោះ​ភ្ញៀវទេសចរ​ណ៏​ដែល​ជាប់ ព្រមទាំង នាំយក​ពួកគេ ចេញពី​រមនីយដ្ឋាន ដែល​កំពុងមាន​ទឹក​ពេញប្រៀប​។​មន្ត្រី​ឧទ្យាន​ជាតិ​ម្នាក់​និយាយថា ការ កើនឡើង​នៃ​ទឹក​ពេញប្រៀប ជាការ​កើនឡើង​ធ្ងន់ធ្ងរ​បំផុត ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ដែល​បង្ករ​ដោយ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង លើ​ភ្នំ​។ គួ​រំលឹកថា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ ១៩៩៤ ទឹកជំនន់​ដ៏​ឆាប់រហ័ស បានសម្លាប់​មនុស្ស ២១​នាក់ នៅ​រមនីយដ្ឋាន​ទឹកធ្លាក់ វ៉ាង តាក់​ក្រៃ នេះ​។

​ជាមួយគ្នានេះដែរ នៅ​ខេត្ត​ភូ​កេ​ត ភាគខាងត្បូង ភ្ញៀវទេសចរ​ណ៏ ត្រូវបាន​ព្រមាន មិន​ឲ្យ​ហែល​ទឹក នៅតាម​តំបន់ឆ្នេរ​មួយចំនួន ដោយសារតែ សមុទ្រ​មាន​សភាព​គ្រោះថ្នាក់ និង​មាន​ខ្យល់​ខ្លាំង​។ ទង់ជាតិ​ព័ណ៌​ក្រហម​ត្រូវបាន​ដោត នៅតាម​ឆ្នេរ​ដ៏​មាន​ប្រជា​ប្រី​យ​ភាព ជាក​ន្លែ​អ​ដែល ដើមឈើរ បាន​ដួលរលំ​ដោយសារ​ខ្យល់​បក់បោក ហើយ​ផ្លូវ​តាម​តំបន់ឆ្នេរ គ្របដណ្តប់​ដោយ​ខ្សាច់​ដ៏​ក្រាស់​៕​