ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចុះ​ពិនិត្យ​តំបន់ រញ្ជួយ​ដី​នៅ​កោះ​ ឡំ​បុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី លោក ចូ​កូ​វី​ដូ​ដូ បាន​ចុះ​ពិនិត្យ​តំបន់​រងគ្រោះ​ខ្លាំង បំផុត ដែល វាយប្រហា​ដោយ​រញ្ជួយ​ដី​កំរិត 6.9 រិច​ស្ទឺ​រ កាល​ពីស​ប្តា​ហ៏​មុន ។ មនុស្ស ៣​សែន ៥​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ បន្ទាប់ពី​រញ្ជួយ​ដី ដើម្បី​ស្វែងរក ទីជម្រក បណ្តោះអាសន្ន ក្នុង​តង់​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ ឬ​ស្វែងរក​ចរ​នា​សម្ព័ន្ធ​ផ្លាស់ប្តូរ នៅ​ទី​សុវត្ថិភាព បើកចំហរ​។​

អាជ្ញាធរ​និយាយថា ជំនួយ ទទួលបាន​ក្នុង​ភាពយឺតយ៉ាវ នៅតាម​តំបន់​ទទួលរង​គ្រោះ​ខ្លាំង បំផុត ខណៈ​ជា​តំបន់​ដាច់​ស្រ​យ៉ា​ល​។ កំណើន​នៃ​ការស្លាប់​មកដល់ពេលនេះ មាន​ចំនួន ៤៣៦​នាក់ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់ ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ ឥ​ណ្ដូ​នេ​ស៊ី​។ ទីភ្នាក់ងារ​នេះ​និយាយថា​កោះ​ឡំ​បុក ទទួលរង​ការបំផ្លាញ មានតម្លៃ​ជាង ៣៤២​លាន​ដុល្លារ ដោយ​ការរញ្ជួយ​ដី​ដ៏​ធ​កាល​ពីស​ប្តា​ហ៏​មុន ភាគច្រើន​ខុ​ច​ខាត​ផ្ទះ និង ហេ​ត្ថា​រចនាសម្ព័ន្ធ​៕