នាយករដ្ឋមន្ត្រី​តៃវ៉ាន់​សុំទោស​បន្ទាប់ពី​អគ្គីភ័យ​​ក្នុងមន្ទីរពេទ្យ​ស្លាប់​៩​នាក់ និង​រងរបួស​៣០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

តៃវ៉ាន់ ៖ នាយករដ្ឋមន្ត្រី​កោះ​តៃវ៉ាន់ លោក វីលាម ឡៃ បានធ្វើ​ការសុំ​អភ័យទោស ដល់​សា​ធា រណៈ​ជន បន្ទាប់ពី​មនុស្ស​៩​នាក់​បាន​ស្លាប់ និង​៣០​នាក់​រងរបួស នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ កន្លែង​។ អគ្គីភ័យ​បាន​ឆាបឆេះ​មន្ទីរពេទ្យ ក្នុង​ក្រុង​ញូ​តៃប៉ិ ស៊ីត​ធី កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ចេញ ពី ជាន់​ទី​៧​នៃ​អគារ​មន្ទីរពេទ្យ ដែល​ជាន់​នេះ​ត្រូវបាន​ប្រើប្រាស់​សំរាប់​ការថែទាំ​អ្នក​ជម្ងឺ​។

ក្រសួង​សុខា​ភិ​បា​កោះ​តៃវ៉ាន់ និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការស៊ើបអង្កេតរ​កមូ​ល ហេតុ​អគ្គីភ័យ កំពុង​ត្រូវបាន​ធ្វើឡើង​។ អាជ្ញាធរ បាន​និយាយថា អគ្គិភ័យ​នេះ​ត្រូវបាន ពន្លត់​ភ្លាមៗ​។

​ប្រធានការិយាល័យ​អគ្គិភ័យ​ទីក្រុង​តៃប៉ិ លោក ហង់ តេ​ជី​ង បាន​និយាយ ថា មនុស្ស​៤៣​នាក់ រួមមាន​មនុស្ស​ចាស់ និង​បុគ្គលិក​មន្ទីរពេទ្យ ត្រូវបាន​ជំលៀស​ខ្លួន​ចេញ បន្ទាប់ពី អគ្គិភ័យ​បានចាប់ផ្តើម ហើយ​មនុស្ស​២៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្បែរ​នោះ ។

វីដេអូ​ពី​សារព័ត៌មាន​ក្នុង​តំបន់ បានបង្ហាញ​ពី​សកម្មភាព​ក្រុម​ពន្លត់​អ​គ្កិ​ភ័យ កំពុង​ទប់ទល់ នឹង​អណ្តាតភ្លើង ខ​ណះ​ដែល​បុគ្គលិក​បាន​ប្រញាប់​បញ្ជូន​អ្នកជំងឺ កំពុង ដេក​លើ​គ្រែ ទៅលើ​ផ្លូវ ឬ​រថយន្ត​សង្គ្រោះបន្ទាន់ ទៅកាន់​មន្ទីរពេទ្យ​ផ្សេងទៀត​៕​