CPP នឹងធ្វើ​សន្និសីទ​សារ​ព័​ត៍​មាន​​ក្រោយពេល គ ជ ប ប្រកាសលទ្ធផល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ រួចមក នៅពេលនេះ​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាសថា ការបោះឆ្នោត នេះ​បាន​ធ្វើឡើង​ដោយ​សេរី យុត្តិធម៌ និង​មាន​តម្លាភាព ហើយ​ថា​គណបក្ស​នឹងធ្វើ​សន្និសីទ សារ​ព័​ត៍​មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩​ព្រឹក នៅ​ស​ណ្ឋា គារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ដែល​និយាយ​ពី​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​នៅ​កម្ពុជា ដោ​យស​ន្និ សីទ​សារ​ព័​ត៍​មាន​នេះ​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ៣​រូប​មានៈ លោក សុខ ឥសាន លោក សួស យ៉ា​រ៉ា និង​លោក ឈឹម ផល​វរុន​។​

នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​១៤ សីហា បាន រៀបរាប់ថា ការបោះឆ្នោត​នេះ​ត្រូវបាន​ចូលរួម​ដោយ​អ្នកបោះឆ្នោត​ដែលមាន​លក្ខណសម្បត្តិ គ្រប់គ្រាន់ យ៉ាង​កុះករ និង​បានទទួល​ស្គាល់​ដោយ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មកពី បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក ថា​ជាស​ញ្ញាណ​បញ្ជាក់​យ៉ាងច្បាស់​នូវ​ភាពចាស់ទុំ​របស់​កម្ពុជា នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​។​

តាម​ការគ្រោងទុក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នឹង​ការប្រកាស​
​លទ្ធផល​ផ្លូវការ​នៅ​យប់​ថ្ងៃទី​១៥ សីហា​នេះ ហើយ​នៅក្រោយ​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ រដ្ឋសភា នីតិកាល​ទី​៦ នឹង​បើក​សម័យប្រជុំ​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​រាជរដ្ឋាភិបាល​ថ្មី​នឹងត្រូវ​បង្កើតឡើង​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​លើកដំបូង​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨៕​