អ្នកវិនិយោគ​អចលនទ្រព្យ​មួយចំនួន ចាប់​ដៃគូ​ជាមួយ​អ្នកសិល្បៈ​ដើម្បី​ពង្រីក​មុខ​ជំនួញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2018 ក+ ក-

​ភ្នំពេញ ៖ ​ដោយ​មើលឃើញថា បច្ចុប្បន្ននេះ មាន​ក្រុម​អ្នកសិល្បៈ​មួយចំនួន បាន​ប្រើប្រាស់​លទ្ធភាព និង​ធនធាន​របស់ខ្លួន ដើម្បី​បង្កើត​មុខរបរ​ផ្សេងៗ​បន្ថែម​ពីលើ​មុខរបរ​ជា​អ្នកសិល្បៈ ហើយ​ពួកគេ​ក៏មាន​តួនាទី​សំខាន់​ផងដែរ ក្នុងការ​ផ្សព្វផ្សាយ​នូវ​ផលិតផល ឬ មុខ​ជំនួញ​នានា ទើប​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ បាន​ងាក​ទៅ​ចាប់​ដៃគូរ​ជាមួយ​សិល្បៈ​ដើម្បី​បង្កើន​មុខរបរ​របស់ខ្លួន​។​

​តួយ៉ាង នៅ​ល្ងាច​ថ្ងៃទី​១៧ ខែសីហា នេះ មាន​ក្រុមហ៊ុន​អចលនៈទ្រព្យ ECC ដែល​បាន​សហការ ជាមួយ​ដៃគូរ​មកពី​ប្រទេស​ចិន វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទទួលបាន​ជោគជ័យ​ជាច្រើន នាពេល​កន្លងមក​នោះ បាន​បន្ថែម​ដៃគូរ​របស់ខ្លួន​មួយទៀត គឺ​ក្រុម​អ្នកសិល្បៈ​នៅក្នុង​ប្រទេស ដើម្បី​ពង្រីក​វិសាលភាព​លើ​មុខ​ជំនួញ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ជំនឿ​ចិត្ត​ពី​អតិថិជន​បន្ថែមទៀត​។​

​លោក ភិរម្យ វិចិត្រ​ដា​រ៉ា អគ្គនាយក​ក្រុមហ៊ុន​អចលនៈទ្រព្យ ECC បាន​ប្រាប់ឱ្យដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា ដៃគូ​អចលនទ្រព្យ​របស់ខ្លួន នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី ថា ស្រប​ពេលដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ស្ថានភាព​នឹង​ហ្ន ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​មានឱកាស ក្នុងការ​ពង្រីក​ទីផ្សារ ឬ​សក្តានុពល​ផ្នែក​អចលនទ្រព្យ​ឱ្យ​កាន់តែ​ធំធាត់​ឆាប់រហ័ស និង​ល្អប្រសើរ​បន្ថែមទៀត​។លោក​បន្តថា ការចាប់​ដៃ​គួ​ជាមួយ​សិល្បៈ គឺ​ផ្នែក​មួយ​សម្រាប់​បង្កើន​ក្រុម ដែល​នាំ​ក្រុមហ៊ុន​មាន​គ្នា​កាន់តែច្រើន ងាយ​និង​ពង្រីក​សក្កដានុពល​ដែលមាន​ទំនុកចិត្ត​ពី​ស្រទាប់​អតិថិជន ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​លោក​អះអាងថា កន្លងមក​ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជា​ក្រុមហ៊ុន​ចិន ហើយ​បាន​បោះ​ទុក​វិនិយោគ​លើ​គម្រោង​ធំៗ​ចំនួន​៣ ដោយ​ទទួលបាន​ជោគជ័យ ដែល​ក្នុងនោះ បាន​អភិវឌ្ឍន៍ រោងចក្រ លំនៅដ្ឋាន និង​ធ្វើ​ដី​ឡូ​តិ៍លក់ នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្សារ​ព្រៃទទឹង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដែល​មកដល់ពេលនេះ​កំពុងមាន​ការអភិវឌ្ឍ​ន៍​ជា​បន្តបន្ទាប់​។ សម្រាប់​គម្រោង​ទី​២ គឺ​អភិវឌ្ឍន៍​ផ្នែក​អចលនទ្រព្យ​នៅក្នុង​ខេត្តកំពត ហើយ​គម្រោង​ទី​៣ និង​ទី​៤​នេះ នៅក្នុង​ខេត្តសៀមរាប​។​

​លោក​បញ្ជាក់ថា សម្រាប់​គម្រោង​ទី​៤ គឺ​បង្កើត​រមនីយដ្ឋាន​ឆ្នេរ​ដូង​ទេ​ត្រា​វកុ​ដ្ឋ ដែល​បាននិងកំពុង​ដំណើរ តាំងពីដើម​ខែសីហា​មក​ម្ល៉េះ នៅក្នុង​ទឹកដី​ខេត្តសៀមរាប ក្រុមហ៊ុន​បាន​បោះទុន​បន្ថែម​ប្រមាណ​ជាង​២​លាន​ដុល្លារ ដើម្បី​បង្កើត​លំនៅដ្ឋាន និង​តំបន់​ទេសចរណ៍​ថ្មី​មួយទៀត ដែល​អាច​ទាញ​អ្នកទេសច​ដែល​និយម​ទៅលេង​ខេត្តសៀមរាប ឱ្យ​គិតថា​ខ្លួន​កំពុងតែ​ស្ថិតនៅ​ជិត​នឹង​មាត់សមុទ្រ​ផងដែរ ហើយក៏​ដើម្បី​ចូលរួម​ទាក់ទាញ​អ្នកទេសចរ​ឱ្យទៅ​លេង​ខេត្តសៀមរាប កាន់តែច្រើន និង​ស្នាក់នៅ​រយៈពេល​យូ​ថ្ងៃ​ថែមទៀត​។​

​លោក ងួន សុ​បិ​ន្ត តំណាង​ដៃគូរ​វិនិយោគ​និង​ជាតា​រា​កំប្លែង បានបង្ហាញ​អារ​ម្យ​ថា លោក​មានគំនិត​មួយ​នេះ​ជា​យូ​មកហើយ តែ​គ្មាន​ឱកាស​នឹង​ជ្រៀតចូល ប៉ុន្តែ​ពេលនេះ លោក​បាន​ចាប់ដៃ​គូរ​សហការ​ជាមួយ ECC ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​លោក​សំឡឹង​ឃើញថា ECC មាន​គម្រោង​ពិត មាន​លក្ខណៈ​ស្មោះត្រង់ និង​មាន​គម្រោង​ជាច្រើន​ទទួលបាន​ជោគជ័យ​។​

​លោក​មាន​ជំនឿ​ចិត្ត​ថា សម្រាប់​គម្រោង​ឆ្នេរ​ដូង​ទេ ត្រា​វកុ​ដ្ឋ​នេះ ពិតជា​ទទួលបាន​ផលចំណេញ សម្រាប់​សមាជិក​មិត្ត​សិល្បៈ​ក្នុង​ក្រុម​របស់ខ្លួន ជាពិសេស​អតិថិជន​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​គម្រោង​នេះ​ផងដែរ​៕