សម្ដេច ហ៊ុន សែន ប្រកាសធ្វើបុណ្យធំ និងពិធីឆ្លងឆ្នាំនៅទីតាំងមួយ
សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែសីហា ២០១៨ នេះ បានប្រកាសប្រារព្ធពិធីបុណ្យ រម្លឹកខួប ២០ឆ្នាំ នៃការបញ្ចប់សង្គ្រាម និងទទួលបានសន្ដិសម្ដេច ហ៊ុន សែន ប្រកាសធ្វើបុណ្យធំ និងពិធីឆ្លងឆ្នាំនៅទីតាំងមួយភាពពេញលេញ នៅវិមានឈ្នះឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។ ជាមួយគ្នានេះ សម្ដេចក៏ប្រកាសឲ្យរៀបចំពិធីឆ្លងឆ្នាំ២០១៨ នៅទីតាំងជាមួយគ្នានេះផងដែរ ដោយមានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ៣ថ្ងៃ ៣យប់ជាប់ៗគ្នា ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨។ ការប្រកាស នេះធ្វើឡើង ក្នុងពិធីសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែសីហា ២០១៨នេះ៕
តំណាងថ្មី UNFPA បន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា
ថ្លែងក្នុងជំនួបជាមួយ ឯ.ឧ. ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោកស្រី Sithy Rizvina De Alwis តំណាងថ្មីរបស់មូលនិធិប្រជាជនអង្គការសហប្រជាជាតិ «UNPFU» ប្រចាំនៅកម្ពុជា បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានចូលកាន់តួនាទីជាតំណាងថ្មីនៅកម្ពុជា ។ លោកស្រី បានគូសបញ្ជាក់ថា UNFPA បាន និងកំពុងខិតខំពង្រឹងភាពជាដៃគូជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា លើការងារនេះបន្ដទៀត។ ជាមួយនេះ លោកស្រីក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕
CDC បើកគម្រោងឲ្យដំណើររោងចក្រថ្មី២ តម្លៃជាង ០លានដុល្លារ
CDC បើកគម្រោងឲ្យដំណើររោងចក្រថ្មី២ តម្លៃជាង ០លានដុល្លារបានទទួលការអនុញ្ញាតពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួចហើយ គឺ ១. គម្រោងបង្កើតរោងចក្រកាត់ដេរ និងប៉ាក់សម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,២៧លានដុល្លារ និងអាចបង្កើតការងារបាន ១.៩២៨កន្លែង។ ២. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦៩លានដុល្លារ និងអាចបង្កើតការងារបាន ៣.៣២៥កន្លែង៕
ក្រសួងពីរនឹងរៀបចំវត្តអារាមមួយចំនួនឱ្យទៅជាវត្តទេសចរណ៍
ក្រសួងចំនួនពីរ នឹងរៀបចំវត្តអារាម ឱ្យទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញនេះ គឺក្រសួងទេស ចរណ៍ ក្រសួងធម្មការ និងសាសនា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទីវត្តអារាមដែលមានភាពលេចធ្លោ ឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំឆ្លងគោលការណ៍ណែនាំស្តីពីវត្តទេសចរណ៍ រវាងក្រសួង -ស្ថាប័នទាំងនេះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងទេសចរណ៍៕
អ្នកស្រី ទេព វន្នី និងស្ដ្រីបឹងកក់៥នាក់ ត្រូវតុលាការកាត់ទោសដាក់គុកម្នាក់ៗ៦ខែ
អ្នកស្រី ទេពវន្នី និងស្ត្រីបឹងកក់ ៥ នាក់ផ្សេងទៀតនៅព្រឹកថ្ងៃសុក្រ ទី២៤ សីហា នេះ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសដាក់ពន្ធនាគារម្នាក់ៗកំណត់ ៦ ខែ ប៉ុន្តែទោសនេះត្រូវព្យួរពីបទ «គំរាមថានឹងសម្លាប់» ដែលត្រូវបានប្តឹងដោយអតីតសកម្មជនដីធ្លីដូចគ្នាគឺអ្នកស្រី លីមុំ។ អ្នកស្រី ទេព វន្នី ដែលទើបចេញពីពន្ធនាគារកាលពីប៉ុន្មានថ្ងៃមុននេះតាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រក្នុងសំណុំរឿងផ្សេងទៀត បាននិយាយថា ក្រុមអ្នកស្រី នឹងដាកពាក្យប្តឹងទៅសាលាឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះ៕
លោក មាស សុភា បានលាលែងពីបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រះវិហារ
លោក មាស សុភា បេក្ខជនពេញសិទ្ធិនៅមណ្ឌលព្រះវិហារ នៃគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យលា លែងជាបេក្ខជនតំណាងរាស្ត្រទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ ជ ប) ចំណែក លោកសួស យ៉ារ៉ា ដែលជាបេក្ខជនបម្រុងលេខរៀងទី១ នៅក្នុងមណ្ឌលនេះ នឹងត្រូវចូលជំនួសក្នុងមុខតំណែងនេះ ៕
ក្រសួង ហាមលក់ និងប្រើប្រាស់ផលិតផល AMOUR ដែលបង្កគ្រោះថ្នាក់ដល់ជីវិត
ក្រសួងសុខាភិបាល បានប្រកាសឲ្យបញ្ឈប់ការផ្សព្វផ្សាយលក់ និងការប្រើប្រាស់ផលិតផលបំប៉នផ្លូវភេទ បុរស ឈ្មោះ AMOUR ជាបន្ទាន់ ព្រោះអាចប្រឈមការគាំងបេះដូង ឈានដល់បាត់បង់អាយុជីវិត។ ក្រសួងសុខាភិ បាល បានចាត់ទុកថា ការចរាចរណ៍ផលិតផលនេះ ជាអំពើខុសច្បាប់ព្រោះគ្មានចុះបញ្ជិកា និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ៕
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ២រូប ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ
នៅវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែសីហា លោក យាង សុធារិន និងលោក អ៊ួន ឈិន អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបានលោកចៅក្រមស៊ើបសួរ ពេជ្រ វិជ្ជាធរ នៃសាលាដំបូងរាជធានី ចេញដីកាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងដីកាបង្គាប់ឲ្យដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន។ សូមរម្លឹកថា លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានចោទចំនួនពីរបទល្មើស គឺ បទ«ផលិតព័ត៌មានដោយខុសច្បាប់ ដែលធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ និងបទផលិតវីដេអូអាសអាភាស»។ អ្នកទាំងពីរត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕
តុលាការកោះហៅលោក សម រង្ស៊ី ជាថ្មីរឿង”ប្រមាថព្រះមហាក្សត្រ
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលពេលនេះ កំពុងរស់និរទេសខ្លួននៅឯក្រៅប្រទេស ឱ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសប្រមាថព្រះមហាក្សត្រ។ ដីកាឱ្យចូលខ្លួនបំភ្លឺ ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២២ សីហា ត្រូវបានសមត្ថកិច្ចយកទៅបិទនៅអតីតទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវគេស្គាល់ថា ជាផ្ទះរបស់លោក សម រង្ស៊ី៕
តុលាការកំពូល តម្កល់ការឃុំខ្លួនលោក កឹម សុខា ដដែល
សវនាការកំបាំងមុខក្នុងតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែសីហា បានបញ្ចប់ដោយតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការ ពោលគឺសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល ពីបទសន្ទិដ្ឋិ ភាព ជាមួយបរទេស។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕
គណបក្សហ្វុនស៊ិនប៉ិច បញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ចំនួន៤រូប
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ចំនួន៤រូប ក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច។ មន្ត្រីជាន់ខ្ពស់ទាំងនោះ រួមមាន : ១. សហជីវិន យូ ហុកគ្រី , សហជីវិន ប៉ោ ប៊ុនស្រ៊ឺ , សហជីវិន ញ៉េប ប៊ុនជិន និងសហជីវិន វ៉ាន់ សុផាន់ណា។ ជាមួយគ្នានេះ ក៏បានតែងតាំងលោក ណុប សុធារិទ្ធ ជាអ្នកនាំពាក្យថ្មីរបស់បក្ស ជំនួសលោក ញ៉េប ប៊ុនជិន ផងរដែរ៕