អ្នក​ប្រដាល់​អាមេរិក​ស្បែក​ខ្មៅ Floyd បំបាក់​អ្នក​ប្រដាល់​ហ្វីលីពីន Pacquiao នៅ​សង្វៀន LasVagas
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2015 ក+ ក-

U S A ៖​នៅ​ថ្ងៃអាទិត្យ​នេះ អ្នក​ប្រដាល់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ Mayweather បាន​បំបាក់​កីឡាករ​ហ្វីលីពីន​Manny Pacquiao ឈ្នះ​ពិន្ទុ​ដោយ​ឯក​ច្ឆ័​ន ដែល​ធ្វើ​ឲ្យ Floyd នៅតែ​អាច​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​ដដែល​។​

ព្រឹ​ត្ត​ការណ៍​នៃ​ការ​ប្រដាល់​ប្រចាំ​សតវត្សរ៍​ដ៏​កក្រើក​ពិភពលោក​កាលពី​ព្រឹក​មិញ​នេះ ក្រោយពី​មានការ​ផ្គូរ​ផ្គង​អស់​រយៈពេល​ជាង​៥​ឆ្នាំ​។ ការប្រកួត​នេះ​ធ្វើឡើង​នៅ​Las Vagas សហរដ្ឋអាមេរិក​។​

​ក្រោយពី​ការប្រកួត​១២​ទឹក អាជ្ញាកណ្តាល​បានប្រកាសថា​ពិន្ទុ​របស់​កីឡាករ​ទាំងពីរ គឺ​១១៨-១១០, ១១៦-១១២ និង​១១៦-១១២ ដែល​បាន​ទៅ​កីឡាករ​Floyd​។ Manny Pacquiao បាន​សម្រុក​វាយ​នៅលើ​សង្វៀន តែ​Floyd ព្យាយាម​គេច និង​រក​កន្លែង​វាយបក​។ ការប្រកួត​នេះ Floyd បាន​បម្លាស់​ទី​ច្រើន​នៅលើ​សង្វៀន ដើម្បី​គេច​ពី​ការ​វាយ​របស់​កីឡាករ Manny និង​វាយបក​ភ្លាមៗ ខ​ណះ​ដែល Pacquiao មាន​ចន្លោះប្រហោង​។​

​អ្នក​ស្នេហា​កីឡាប្រដាល់ បាន​កត់សម្គាល់ថា ១២​ទឹក​នៃ​ការប្រកួត​រវាង Pacquiao និង Floyd គេ​អាច​ដឹងបាន​ថា Pacquiao មាន​សមត្ថភាព​ត្រឹមតែ កៀង បញ្ឆោត និង​វាយ​សន្ធាប់​ផ្ទួនៗ​ពី​ក្រៅ​ដៃ​ជា​របាំង​ការពារ​យ៉ាងរឹងមាំ​ប៉ុណ្ណោះ ចំណែក​ការ​ដាល់​ចំ​គោលដៅ​ដែល​អាច​ទទួលបាន​ពិន្ទុ​មាន​ភាគរយ​ទាប​។​ចំពោះ Floyd វិញ ប្រើល្បិច​កម្ទេច​សត្រូវ​តាម​វិធី​បើកទ្វារ​ឲ្យ​សត្រូវ​ស្ទុះ​ចូល រួច​វាយ​ស្កា​ត់ខ​ណះ​សត្រូវ​បាត់​ម្ចាស់ការ​។​

​ក្រោយ​ការប្រកួត គ្មាន​ប្រភពព័ត៌មាន​ណា​បញ្ជាក់ថា Pacquiao សុំ​សងសឹក​នោះទេ​៕aorew
aaaaaa1