CDC អនុម័ត​ឲ្យ​ចិន​សង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​​តម្លៃ​ជិត​៣០​លាន​ដុ​លា្ល​រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2018 ក+ ក-

​ខេត្តក្រចេះ​ ​៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) នា​ថ្ងៃទី​៣០ ខែសីហា នេះ បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចិន Green Leaders Starch Food First Factory Co.,Ltd សាងសង់​រោងចក្រ​កែច្នៃ​កសិផល​ដំឡូង​មី​ខ្នាត​ធំ តម្លៃ​២៩.៥៣​លាន​ដុល្លារ មាន​ទីតាំង​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។

CDC បាន​បញ្ជាក់ថា​ក្រុមហ៊ុន​នេះ អាច​ផ្តល់ឱកាស​ការងារ​បាន​ជិត​៤០​កន្លែង មាន​សមត្ថភាព​កែច្នៃ​ដំឡូង​មី​ជា​ម្សៅ​បាន​ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ហើយ​ត្រូវការ​ដំឡូង​មី សម្រាប់​ជា​វត្ថុធាតុដើម​យ៉ាងតិច ៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​៕