៨​ខែ​ដើម​ឆ្នាំនេះ រមណី​ដ្ឋា​ន​អង្គរ​ទទួលបាន​ចំណូល​​ជិត៧៨​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2018 ក+ ក-

សៀមរាប ៖ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា នេះ បាន​បញ្ជាក់ថា រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ចំនួន ១.៧៤៤.៧០៤​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណី ដ្ឋា​ន​អង្គរ កើនឡើង​៨,៤៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ទទួលបាន​ប្រាក់ចំណូល​ចំនួន ៧៨.៧៧៨.២០៨​ដុល្លារ កើនឡើង​១៣,៧៩​ភាគរយ​។​

របាយការណ៍​ដដែល បាន​បញ្ជាក់ថា សម្រាប់តែ​ក្នុង​ខែសីហា ឆ្នាំ នេះ មាន​ភ្ញៀវទេសចរ​ជាង​២០១.៨៦៥​នាក់ ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ទទួលបាន​ចំណូល​ជាង​៩.១១៣.៣៤០​ដុល្លារ និង​បាន​បរិច្ចាគ​ចំនួន​ជាង ៤​សែន​ដុល្លារ ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​បើ​គិត​ក្នុង​រយៈ​៨​ខែ​ដើម​ឆ្នាំនេះ​វិញ គ្រឹះស្ថាន​អង្គរ បាន​បរិច្ចាគ​ប្រមាណ​ជាង ៣,៤​លាន​ដុល្លារ ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ឆ្នាំ​២០១៨ នេះ​៕