លួច​ម៉ូតូ​ពី​ខេត្តតាកែវ​មក​ជាប់អន្ទាក់​នៅ​ខណ្ឌដង្កោ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2018 ក+ ក-

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​សេរី​ឆ្នាំ​២០១៨ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​1-T.7578 ខណៈ​ម្ចាស់​ម៉ូតូ​បាន​ចាក់សោ​ទុក​នៅក្បែរ​ខ្លួន ហើយ​រវល់​លក់​បាយ​អោយ​កម្មករ​រោងចក្រ កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​សេរី​សម្បត្តិ ឃុំ​ពុទ្ធ​ស ស្រុក​បាទី ខេត្តតាកែវ បានសម្រេច តែ​ភ្លាមៗ​នោះ​ម្ចាស់​ម៉ូតូ​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​និង​ជិះ​ដេញតាម​ប៉​ផិត​ប៉​ភី​ញ​ដោយមាន​ការសហការ​ណ៍​ពី​ប៉ូលិស​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​ខណ្ឌដង្កោ ស្ទាក់​ចាប់បាន​ជនសង្ស័យ​នាក់​រួម និង​ម៉ូតូ​ជនសង្ស័យ មួយគ្រឿង​ម៉ាក​សេ​១២៥​សេរី ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​1GP8295 ដែលជា​មធ្យោបាយ​ជិះ​ឌុប​គ្នា ធ្វើ​សកម្មភាព​ដើរ​លួច និង​ដកហូត​ម៉ូតូ​ជនរងគ្រោះ​មកវិញ ផងដែរ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ឃាង គឺ​ម​ឡោ អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​បា​យស​ម្លរ ស្នាក់នៅ​ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាល​ស្ទឺ​ង ខេត្តកណ្តាល​
​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ ទី​១៖ ឈ្មោះ​ជួន​វិ​ច្ឆ័​យ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ម្តុំ​ផ្សារ​តាខ្មៅ​​និង​ជនសង្ស័យ ទី​២ ៖ ឈ្មោះ វុ​ទ្ធ រស្មី អាយុ​១៨​ឆ្នាំ​។​

​ក្រោយ​ពេ​សមត្ថកិច្ច​នគរបាល​បុ​ស្តិ​ព្រែ​កំ​ពិស សហ​ការណ៍​ជាមួយ​កម្លា​ង​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ និង​នគរបាល​ខេ​ត​កណ្តាល រួច​ក៏បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​និ ង​ម៉ូតូ​ជនសង្ស័យ ជូន​នគរបាល​ស្រុក​បាទី​ចាត់ការ បន្ត តាម​នីតិ​វិធិ​៕