រដ្ឋសភា​បោះឆ្នោត​អនុម័ត​សមាសភាព​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2018 ក+ ក-

ភ្នំពេញ ៖ ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៦ នេះ ត្រូវបាន​រដ្ឋសភា បោះឆ្នោត​អនុម័ត​ផ្ដល់​សេចក្ដីទុកចិត្ត​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ដោយ​ក្នុងនោះ​សម្តេច ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦ បន្តទៀត​។ ជាមួយគ្នានេះ​រដ្ឋសភា​ក៏បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លើ​សមាសភាព​រាជរដ្ឋាភិបាល​ផ្សេងទៀត ដូចជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជាដើម​។​

​ទ​ន្ទឺ​ម​គ្នា នេះ រដ្ឋមន្ត្រី​ចំនួន​៣​រូប ត្រូវបាន​ដំឡើង​តួនាទី​ទៅ​ឧ​បក​នាយករដ្ឋមន្ត្រី​រួមមាន លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​, លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និង​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា​។
​សូម​អាន​លម្អិត​ពី​ឈ្មោះ និ​ប​តួនាទី​របស់​ក្បាល​ម៉​ស៊ីន​រាជរដ្ឋាភិបាល​ថ្មី